កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ពេទ្យបញ្ជូនជនជាតិនីហ្សេរីយ៉ាដែលទើបតែជាអុតស្វាទៅឱ្យសមត្ថកិច្ចបន្តនីតិវិធីច្បាប់

ភ្នំពេញ៖ ជនជាតិនីហ្សរីយ៉ា ឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ ដែលទើបត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាពីជំងឺអុតស្វា ត្រូវបានបញ្ជូនទៅឱ្យសមត្ថកិច្ចមាននីតិវិធីផ្លូវច្បាប់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន។ 

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា៖ «ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរួចហើយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ បច្ចុប្បន្ន បុគ្គលរូបនេះត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច»។

គួរឱ្យដឹងផងដែរថា លោក អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) ដែលមានផ្ទុកជំងឺអុតស្វា បានរត់គេចខ្លួនពីការព្យាបាលនៅប្រទេសថៃ និងបានចូលមកកម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅក្រោយមួយថ្ងៃសមត្ថកិច្ចកម្ពុជាបានស្វែងរកឃើញបុរសនេះនៅទីក្រុងភ្នំពេញ នឹងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅយប់ដាក់ព្យាបាលនោះ បុរសជនជាតិនីហ្សេរីយ៉ារូបនេះក៏បានព្យាយាមរត់គេចម្ដងទៀតផងដែរ តែមិនបានសម្រេច។

យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាត្រា៨ បានចែងអំពីការគេចវេសពីការតម្រូវឱ្យព្យាបាលឬគេចចេញពីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ទៅ៥ឆ្នាំ និងពិន័យជាំប្រាក់ពី៥លានរៀល ដល់២០លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំកាលបើអំពើខាងលើបណ្ដាលឱ្យមានការចម្លងដល់អ្នកដទៃ។

ទោះជាយ៉ាងណាបុគ្គលដែលប្រព្រឹត្តិនេះអាចរួចផុតពីការទទួលខុសត្រូវ ឬទទួលបាននូវការសម្រាលការទទួលខុសត្រូវប្រសិនបើបុគ្គលនោះបានបង្ហាញប្រាប់ព័ត៌មានដល់មន្ត្រីសុខាភិបាលឬមន្ត្រីមានសមត្ថកិច្ច ឬបានផ្ដល់កិច្ចសហការចាំបាច់នានាដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យទាន់ពេលវេលា។ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក