ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាសូម្បីតែ Superman ក៏ដោះស្រាយបញ្ហាមីយ៉ាន់ម៉ាមិនចេញភ្លាមៗដែរ

ភ្នំពេញ៖ ប្រេសិតពិសេសប្រធានអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាបញ្ហាកើតឡើងនៅមីយ៉ាន់ម៉ា បានកើតឡើងជាង៧០ឆ្នាំមកហើយ ហើយជាបញ្ហាស្មុគស្មាញដែលត្រូវការពេលវេលាយូរក្នុងដោះស្រាយ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបែបនេះក្នុងសន្នីសិទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហានបន្ទាប់ពីទទួលបានសំណួរជាច្រើនចោទសួរលើការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ 

លោកថា៖ «តើអ្នកចង់ដោះស្រាយបញ្ហាដែលកើតឡើង៧០ឆ្នាំមកហើយភ្លាមដោយរបៀបណា? ខ្ញុំបានប្រាប់កិច្ចប្រជុំកាលពីម្សិលមិញ ខ្ញុំបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដើម្បីជួយមីយ៉ាន់ម៉ាខ្ញុំបាននិយាយថាខ្ញុំសុំទោសខ្ញុំគ្រាន់តែជាប្រេសិតពិសេសទេ។ ខ្ញុំមិនមែនជា Superhero ឬ Superman ទេ ហើយខ្ញុំគិតថាបើទោះជា Superman ក៏មិនអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាបានផងដែរ»។ 

ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថាលោកនឹងអាចមានដំណើរទស្សនៈកិច្ចជាលើកទី៣ នៅដើមខែកញ្ញាប្រសិនបើមានភាពវិជ្ជមាន ខណៈលោកក៏ព្រមានផងដែរថា រដ្ឋមន្ត្រីអាស៊ានទាំងអស់នឹងពិចារណាឡើងវិញប្រសិនជាយោធាមីយ៉ាន់ម៉ានៅតែបន្តការប្រហារជីវិតមនុស្សបន្តទៀត។ 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ានម៉ាបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ថាអាជ្ញាធរយោធាមីយ៉ាន់ម៉ាបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់ដែលត្រូវបានចោទប្រកាន់ថាបានជួយអនុវត្ត «អំពើភេរវកម្ម» ដែលនេះជាការប្រហារជីវិតលើកដំបូងរបស់ប្រទេសអាស៊ីអាគ្នេយ៍ដែលពុំបានកើតមានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ បុរសទាំង៤នាក់នោះត្រូវបានរងការចោទប្រកាន់ថាបានជួយកងជីវពលក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ហើយបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងបានប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិ គឺលោក មីន អោងលាំង។

រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ខណៈក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើនផងដែរ។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល២០ក្រុមដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក