ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជំនួបរវាងសម្ដេចតេជោនិងរដ្ឋមន្ត្រីការបរទេសជប៉ុនពិភាក្សាពីការលើកទំនាក់ទំនងរួមគ្នារវាងប្រទេសទាំងពីរ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា បានសន្យាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្នុងការជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត រួមទាំងវិស័យការពារជាតិផងដែរ។ 

នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហានេះ លោក ហាយ៉ាងហ្ស៊ី យ៉ូហ្ស៊ីម៉ាសា បានចូលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាពភ្នំពេញ ដែលបានចំណាយពេលជិត១ម៉ោងក្នុងការពិភាក្សា។ 

តាមការឱ្យដឹងពីជំនួយការរបស់សម្ដេចតេជោលោក អ៊ាង សុផ្លាលែត បានឱ្យអ្នកសារព័ត៌មានដឹងថាក្នុងជំនួបនោះលោក ហាយ៉ាងហ្ស៊ី យ៉ូហ្ស៊ីម៉ាសា បានគាំទ្រចំពោះភាពជាអ្នកដឹកនាំអាស៊ានរបស់កម្ពុជា ជាពិសេសបានបញ្ចប់នូវកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានដោយជោគជ័យ។ លោកក៏បានលើកឡើងពីការគាំទ្ររបស់ជប៉ុនចំពោះការដឹកនាំអាស៊ានរបស់កម្ពុជាដើម្បីដោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ា។

ចំពោះទំនាក់ទំនងទ្វេភាគីវិញ លោករដ្ឋមន្ត្រីការបរទេសជប៉ុនបានបញ្ជាក់ថា នឹងជំរុញអ្នកវិនិយោគជប៉ុនមកកម្ពុជាបន្ថែម ហើយបង្កើនកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ច ការពារជាតិ និងវិស័យផ្សេងៗទៀត។ 

លោក អ៊ាង សុផល្លែត បានថ្លែងក្នុងសន្នីសិទសារព័ត៌មានថា៖ «ឯកឧត្តមនឹងបន្តធ្វើការជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនងនេះឱ្យកាន់ល្អប្រសើរឡើងថែមទៀតជាមួយនឹងកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរផងដែរជាពិសេសលើវិស័យសេដ្ឋកិច្ចជំរុញអ្នកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង និងវិស័យការពារជាតិ ក៏ដូចជាវិស័យដទៃទៀតដែរ»។

ក្នុងឱកាសនេះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមរំលែកនូវមរណទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ដោយសម្ដេចចាត់ទុកដូចជាការបាត់បង់បងប្រុសម្នាក់របស់សម្ដេចផងដែរ។ 

សម្ដេចតេជោបានយល់ស្របជាមួយនឹងការវាយតម្លៃពាក់ព័ន្ធនឹងការវាយតម្លៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន។ សម្ដេចបានថ្លែងអំណរគុណដល់ប្រជាជនជប៉ុនដែលបានផ្ដល់នូវឥណទានជួយដល់ការស្ថាបនាកំពង់ផែខេត្តព្រះសីហនុ និងជំនួយវ៉ាក់សាំងកូវីដ-១៩ ជួយដល់កម្ពុជាកាលពីកន្លងមក។ 

ក្នុងឱកាសនោះសម្ដេចក៏មានមតិយោបល់ទាក់ទងនឹងបញ្ហាអ៊ុយក្រែន ដោយថារឿងសង្គ្រាមឈ្លានពាននេះគឺជាបញ្ហាស្មុគស្មាញមួយ ហើយមិនចង់ឱ្យបញ្ហាដាក់ទណ្ឌកម្មនាំឱ្យពិភពលោកមានភាពស្មុគស្មាញបន្ថែមទៀត។ 

ចំពោះបញ្ហាមីយ៉ាន់ម៉ាវិញ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់លោក ហាយ៉ាងហ្ស៊ី ថាកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅតែប្រកាន់ខ្ជាប់ចង់ឱ្យមីយ៉ាន់ម៉ាត្រលប់មកកាន់លទ្ធិប្រជាធិបតេយ្យឡើងវិញ។ ហើយក្នុងភាពជាប្រធានអាស៊ានកម្ពុជាប្ដេជ្ញាចូលរួមធ្វើឱ្យមីយ៉ាន់ម៉ាកាត់បន្ថយនូវអំពើហិង្សា ជំរុញយន្តការផ្ដល់ជំនួយដល់ជនងាយរងគ្រោះ និងគាំទ្រដល់ការចរចារគ្រប់ភាគីទាំងអស់ក្នុងប្រទេសនេះ។ 

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការសោកស្ដាយដែលរដ្ឋាភិបាលយោធាប្រទេសមីយ៉ាន់ម៉ាប្រហារជីវិតអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលខ្លួនចំនួន៤នាក់កាលពីពាក់កណ្ដាលខែនេះផងដែរ៕ 

PHOTO: KOKKY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក