ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនផ្ដល់កម្ចីជាទឹកប្រាក់ជិត ៤០០លានដុល្លារសម្រាប់អភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុជាផ្លូវការ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា បានចុះហត្ថលេខាលើលិខិតប្ដូរសារមួយជាមួយរដ្ឋមន្ត្រីក្រសួងការបទេសកម្ពុជាលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហានេះ ក្នុងការផ្ដល់កម្ចីជាសាច់ប្រាក់ជាង ៣៨៣,២២លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុជំហានទី១។ 

ពិធីចុះហត្ថលេខាខាងលើធ្វើឡើងនៅវិមានសន្ដិភាព ក្រោមអធិបតីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ 

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា នៅព្រឹកនេះក៏បានអរគុណដល់ប្រទេសជប៉ុនដែលបានផ្ដល់កម្ចីនេះដល់កម្ពុជាផងដែរ។ 

បើតាមក្រសួងការបរទេស ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ត្រូវបានសាងសង់លើកដំបូងនៅឆ្នាំ១៩៥៦ ហើយចាប់ផ្ដើមបន្តប្រតិបត្តិការអាជីវកម្មជាថ្មីឡើងវិញក្រោយឆ្នាំ១៩៧៩។ ដើម្បីធ្វើឲ្យមានលក្ខណៈ ងាយស្រួល និងមានប្រសិទ្ធភាពបន្ថែមទៀតនៅឆ្នាំ២០២២ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) បានជួយរៀបចំនឹងកសាងចំណត ផែកុងតេន័របន្ថែមទៀត។

បច្ចុប្បន្នកំពង់ផែក្រុងព្រះសីហនុគ្រោងនឹងពង្រីកផ្ទៃកំពង់ផែនៅចុងឆ្នាំ២០២២ខាងមុខ ដែលនឹងពង្រីកដល់ប្រវែង៣៥០ម៉ែត្រ និងដល់ជម្រៅទឹក ១៤ម៉ែត្រកន្លះ ដែលអនុញ្ញាតដល់កប៉ាល់ដែលមានសមត្ថភាពផ្ទុករហូតដល់ ៤០០០កុងតឺន័រអាចចូលកំពង់ផែបាន។ 

ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ នៅកម្ពុជាកាលខែមីនា លោក គីស៊ីដា ហ្វូមីអូ បានបញ្ជាក់ពីគោលបំណងរួមគ្នាក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តខេត្តព្រះសីហនុឲ្យទៅជាកំពង់ផែដែលមានសក្ដានុពលនៅក្នុងតំបន់ ពោលគឺនឹងជំរុញកំពង់ផែមួយនេះអោយទៅជាកំពង់ផែអន្តរជាតិធំមួយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទៅថ្ងៃអនាគតក្រោមការចូលរួមក្រោមការចូលរួមជួយពីប្រទេសជប៉ុនកំពង់ផែស្វយ័តខេត្តព្រះសីហនុនឹងក្លាយទៅជាកំពង់ផែដែលមិនត្រឹមតែមានសារៈសំខាន់ចំពោះកម្ពុជាប៉ុណ្ណោះទេក៏ប៉ុន្តែក៏ជាកំពង់ផែដ៏មានសារៈសំខាន់នៅក្នុងតំបន់ផងដែរ៕ 

PHOTO: KOKKY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក