ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៨ករណីថ្មី (ឆ្លងថ្មីសហគមន៍១៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៣នាក់ និងមានអ្នកជំងឺជាសះស្បើយចំនួន ១០នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ២០២២។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,៩៧៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,៦៥០នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៥,១៦១ករណី(ជាប្រភេទអូមីក្រុង) ៕