ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

សម្ដេចតេជោផ្ញើសារឱ្យអ្នកដែលថាឱ្យសម្ដេចជាមនុស្សល្ងង់ឱ្យគិតមើលខ្លួនឯងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់មនុស្សដែលថាសម្ដេចល្ងង់មិនចេះធ្វើនយោបាយឱ្យមើលពីខ្លួនឯងវិញដែលអោយសម្ដេចប្រើបានក្នុងការកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក៥០ភាគរយ បូក១ កាលពីឆ្នាំ២០០៦។

កាលពីឆ្នាំ២០០៦ មេដឹកនាំគណបក្សសមរង្ស៊ី លោក សម រង្ស៊ី បានស្នើសុំទៅកាន់សភាដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកែប្រែការបង្កើតរដ្ឋាភិបាលពី២ភាគ៣ មក៥០ភាគរយបូក១វិញ។

ការនេះសម្ដេចតេជោ ហ៊ុន សែន បានទម្លាយថាការធ្វើវិសោធនកម្មនេះគឺដោយសារការបើកភ្លើងខៀវពីសម្ដេច។

សម្ដេចបានចោទសួរថា៖ «ប៉ុន្មានថ្ងៃនេះ គេថាខ្ញុំល្ងង់ តែបើល្ងង់មិនមែន ខ្ញុំធ្វើជានាយករដ្ឋមន្រ្តីជាង៤៣ឆ្នាំ ប៉ុលពតដួលរលំ តែ ហ៊ុន សែន នៅក្នុងអំណាចជាង៤០ឆ្នាំ ខ្ញុំនិយាយតាមមួយបែបទៅចុះបើ ហ៊ុន សែន ល្ងង់ហើយ តើអ្នកដែលហ៊ុន សែន ប្រើបានគឺជាស្អី? ខ្ញុំប្រើក្បាលអ្នកឯងឱ្យជួយកែរដ្ឋធម្មនុញ្ញនោះជាស្អីទៅ? បើមិនមែនហ៊ុន សែន ជាអ្នកប្រើក៏មិនលោកឯងហ៊ានស្នើដែរ?»

ដោយសារមានការជាប់គាំងក្នុងការបង្កើតរាជរដ្ឋាភិបាលសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី បានចាប់ដៃគ្នាកែប្រែរូបមន្តបង្កើតរដ្ឋាភិបាលពី ២ភាគ៣ ទៅ ៥០%+១ កាលពីឆ្នាំ២០០៦ ដែលធ្វើឱ្យគណបក្សដែលឈ្នះលើ៥០ភាគរយបូក១នៃសមាជិកសភាអាចបង្កើតរាជរដ្ឋាភិបាលដោយគ្មានភាពប្រទាំងប្រទើសចាប់ពីពេលនោះមក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក