ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោថាដោយសារបញ្ហាជម្លោះនៃប្រទេសមួយចំនួនកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានមានការពិបាកសូម្បីតែរៀបកៅអី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២គឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះមានបញ្ហាជាច្រើនដែលមិនធ្លាប់មានពីមុនមកត្រូវដោះស្រាយ។ សម្ដេចថាសូម្បីតែការរៀបចំកៅអីសម្រាប់រដ្ឋមន្ត្រីការបរទេសប្រទេសនីមួយៗអង្គុយក៏ត្រូវគិតគូរឱ្យបានច្បាស់លាស់ដោយសារប្រទេសទាំងនោះកំពុងមានបញ្ហាប្រឈមដាក់គ្នា។

សម្ដេចបន្ថែមថាកុំថាឡើយការរៀបកៅអី ការចេញសេចក្ដីថ្លែងការណ៍ក៏មិនងាយស្រួលដែរ តែសម្ដេចតេជោបានបញ្ជាក់ថា «កម្ពុជានៅតែមានសមត្ថភាពសម្របសម្រួល»

គួរឱ្យដឹងថាកម្ពុជាបានក្លាយជាប្រធានអាស៊ានប្ដូរវេនក្នុងឆ្នាំ២០២២នេះ ដែលមានបញ្ហាស្មុគស្មាញក្នុងតំបន់ជាច្រើនដែលកម្ពុជាត្រូវចូលរួមទាំងបញ្ហាកូវីដ-១៩ បញ្ហាមីយ៉ាន់ម៉ា វិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសេដ្ឋកិច្ច និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាច។ ប្រទេសចិនបានបង្ហាញជំនឿថាក្រោមការដឹកនាំរបស់សម្ដេចតេជោ អាស៊ានអាចប្រែក្លាយបញ្ហាក្ដៅនេះជាជោគជ័យដែលមានតម្លៃមួយ៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក