វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

សម្ដេចតេជោបង្ហាញពីមូលហេតុដែលធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំអាស៊ាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពជោគជ័យចំនួន២ដែលធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំអាស៊ានបាន បន្ទាប់ពីកិច្ចប្រជុំនេះមិនអាចធ្វើបានដោយពេញលេញ២ឆ្នាំមកហើយ។ សម្ដេចថា អ្វីដែលអាចឱ្យកម្ពុជាអាចរៀបចំបាននោះគឺកត្តាសន្ដិភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អរបស់កម្ពុជា។

ថ្លែងក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កត្តាសន្ដិភាព ដែលនាំឱ្យមានស្ថេរភាព និងសន្ដិសុខធ្វើឱ្យថ្នាក់មន្ត្រីជាន់ខ្ពស់របស់ប្រទេសអាស៊ាន និងប្រទេសជាមិត្តអាចធ្វើដំណើរមកចូលរួមកិច្ចប្រជុំ និងកម្សាន្តបានយ៉ាងល្អគ្មានបញ្ហាកើតឡើង។ សម្ដេចបន្ថែមថាបញ្ហាសំខាន់មួយទៀតដែលឱ្យកម្ពុជាអាចរៀបចំបាននោះគឺ ការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អដែលបានបើកសង្គមសេដ្ឋកិច្ច និងទេសចរណ៍ ជាពិសេសគឺគ្មានមនុស្សស្លាប់ដោយសារជំងឺនេះ។

សម្ដេចតេជោថា៖ «បើសិនជាយើងសំបូរមនុស្សស្លាប់យើងក៏គ្មានលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំ ហើយប្រទេសនានាក៏គេខ្លាចមិនមកដែរ»

គួរឱ្យដឹងផងដែរ កម្ពុជាកំពុងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលបានចាប់ផ្ដើមតាំងពីទី២៩ ខែសីហា។ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសដៃគូរបានធ្វើដំណើរចូលរួមកិច្ចប្រជុំបានដោយរលូននិងជោគជ័យ៕ 

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក