ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាជំរុញសមាជិកអាស៊ានអោយគោរពនូវអ្វីដែលខ្លួនទទួលស្គាល់ទាក់ទងជាមួយនឹង «នយោបាយចិនតែមួយ»

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លោក គង់ ភោគ បានលើកឡើងថាក្នុងនាមជាប្រទេសប្រធានអាស៊ាន កម្ពុជាជំរុញទៅដល់បណ្ដាប្រទេសជាសមាជិកទាំងអស់អោយគោរពឯកសារដែលខ្លួនបានទទួលស្គាល់ទាក់ទងជាមួយនឹងគោលនយោបាយចិនតែមួយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធថ្ងៃទី៤ ខែសីហា លោក គង់ ភោគ ថាបញ្ហាដែលកើតឡើងនៅក្នុងច្រកសមុទ្រកោះតៃវ៉ាន់ កើតឡើងដោយសារតែមិនគោរពនូវឯកសារដែលខ្លួនបានទទួលស្គាល់នេះ។

លោកបន្ថែមថា ការគោរពនូវគោលនយោបាយចិនតែមួយមិនត្រឹមតែធានាបាននូវស្ថេរភាពសន្តិសុខនៅក្នុងតំបន់ទេថែមទាំងជំរុញនូវសេដ្ឋកិច្ចនៃប្រទេសទាំងចិន និងកោះតៃវ៉ាន់និងប្រទេសនៅក្នុងតំបន់ផងដែរ។

បញ្ហានេះគឺត្រូវបានសាធារណរដ្ឋប្រជាមានិតចិនបានលើកឡើងនៅក្នុងកិច្ចប្រជុំអាស៊ានចិនផងដែរ។ លោក គង់ ភោគ បញ្ជាក់ថា ប្រទេសចិនបានបញ្ជាក់ថាបញ្ហាចិននិងកោះតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនហើយកម្ពុជាក៏យល់ស្របដែរ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣ ខែសីហា រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញការព្រួយបារម្ភពីស្ថានភាពផុយស្រួយនៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗ នៅក្បែរតំបន់ដែលអាចបង្កអស្ថិរភាពហើយអាចនឹងនាំឱ្យមានការគណនាខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ជម្លោះដោយចំហរ និងផលវិបាកដែលមិនអាចព្យាករណ៍បាន ក្នុងចំណោមមហាអំណាច។

អាស៊ានបានអំពាវនាវឱ្យមានការអត់ធ្មត់ឱ្យបានខ្ពស់បំផុតចៀសវាងសកម្មភាពញុះញ៉ុង ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។

រដ្ឋមន្ត្រីអាស៊ានថា៖ «យើងរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយដែលដាក់ចេញដោយប្រទេសនីមួយៗ»

ខណៈក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ជានិច្ចនូវ គោលនយោបាយចិនតែមួយ ហើយបានចាត់ទុកបញ្ហានានាពាក់ព័ន្ធ ហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានសិទ្ធិអធិបតេយ្យលើដែនដីទាំងនោះ។

ក្នុងសេចក្ដីប្រកាសនោះលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយ សន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក