ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

អាស៊ានបើកកិច្ចប្រជុំជាមួយនឹងដៃគូរុស្ស៊ីនៅល្ងាចនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបើកកិច្ចប្រជុំជាមួយនិងភាគីរុស្ស៊ីនៅម៉ោងប្រមាណ ៦ និង១៥នាទីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំនេះគឺធ្វើឡើងដោយមានកម្ពុជាជាសហប្រធានជាមួយរុស្ស៊ី ដែលជាកិច្ចប្រជុំចុងក្រោយនៅថ្ងៃប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយនិងដៃគូពាក់ព័ន្ធថ្ងៃនេះ។

គួរឲ្យដឹងផងដែរថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធបានធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ កិច្ចប្រជុំនេះគឺមានការប្រជុំរវាងរដ្ឋមន្ត្រីពីប្រទេសបណ្ដាលសមាជិកអាស៊ានទាំង ១០ប្រទេសនិងដៃគូពាក់ព័ន្ធរបស់អាស៊ានផងដែរ។

នៅថ្ងៃនេះផងដែររដ្ឋមន្ត្រីការបរទេសអាស៊ានបានបើកកិច្ចប្រជុំជាមួយនឹងសមភាគីដែលមានដូចជា រដ្ឋមន្ត្រីការបរទេសចិន កូរ៉េខាងត្បូង ជប៉ុន រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ានបូក៣ រដ្ឋមន្ត្រីការបរទេសឥណ្ឌា កាណាដា អូស្ត្រាលី ណូវែលសឺឡង់ សហភាពអឺរ៉ុប អាមេរិក និងរុស្ស៊ី។

នៅថ្ងៃទី៥ ខែសីហា ស្អែកកិច្ចប្រជុំអាស៊ាននឹងបើកកិច្ចប្រជុំទី១២ ជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ីខាងកើត និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក