ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងព័ត៌មានថាគ្មានអ្វីដែលត្រូវយកចិត្តទុកដាក់នឹងរបាយការណ៍ដែលសរសេរដោយលម្អៀងនោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានចាត់ទុករបាយការណ៍របស់ UNHCR ដែលបានចេញកាលពីម្សិលមិញថាជារបាយការណ៍លម្អៀងហើយធ្វើការវាយតម្លៃតាមតែអ្វីដែលពួកគេចង់សរសេរតែប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះយល់ថារបាយការណ៍បែបនេះ «គ្មានអ្វីដែលត្រូវយកចិត្តទុកដាក់ខ្លាំងពេកទេ»។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សទើបបានចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជាបានវាយតម្លៃពីស្ថានភាពសេរីភាពនៅកម្ពុជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ក្នុងពេលដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។ របាយការណ៍នេះក៏បានលើកឡើងពីការចោទប្រកាន់អ្នកកាសែតដោយទោសឧក្រិដ្ឋ ការជ្រៀតជ្រែកសិទ្ធិសេរីភាពនៃការផ្សព្វផ្សាយ រឹតត្បិតប្រព័ន្ធផ្សព្វផ្សាយជាដើម។

ឆ្លើយតបនឹងរបាយការណ៍នេះអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ យល់ថាពុំមានអ្វីប្លែកនោះទេដោយសាររបាយការណ៍សរសរតាមអារម្មណ៍អ្នករាយការណ៍ប៉ុណ្ណោះ។

លោកថា៖ «កន្លងមក ទោះបីជាមានការពន្យល់បកស្រាយបំភ្លឺជាច្រើនលើកច្រើនសាររួចមកហើយ របស់ក្រសួង ព័ត៌មាន និងក្រសួង -ស្ថាប័នពាក់ព័ន្ធទៅនឹងការលើកឡើងក្នុងរបាយការណ៍នេះក៍ដោយ ក៍ក្រុមអ្នកសរសេររបាយការណ៍នេះមិនបានយកទៅធ្វើការសិក្សាស្រាវជ្រាវ និងពិចារណាលើការពន្យល់បកស្រាយបំភ្លឺរបស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធឡើយ។ ចំណុចនេះបញ្ជាក់បានថាការសរសេររបាយការណ៍នេះគឺសរសេរទៅតាមអ្វីដែលពួកគេចង់បានតែប៉ុណ្ណោះ»

លោកបានបញ្ជាក់ថាប្រទេសកម្ពុជាជាប្រទេសគោរពច្បាប់រាល់ការអនុវត្តន៍នានាត្រូវធ្វើស្របតាមច្បាប់ជាតិដែលមានជាធរមានដែលបានធានានូវសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិបោះពុម្ភផ្សាយ ការពារនូវប្រយោជន៍សារធារណៈ និងសង្គមជាតិ។ មនុស្សគ្រប់គ្នាសុទ្ធតែមានការទទួលខុសត្រូវមុខច្បាប់ដូចគ្នាមិនថា ពលរដ្ឋ មន្ត្រី ឬអ្នកកាសែតនោះទេ។

លោកថា៖ «នៅកម្ពុជាក៍មិនខុសប្លែកពីបណ្តាប្រទេសនានាដែរ ការកសាងច្បាប់និងលិខិតបទដ្ឋាននានាគឺក្នុងគោល បំណងធានានូវការបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិសំដៅធានាបាននូវគោលការណ៍នីតិរដ្ឋក្នុង សង្គមប្រជាធិបតេយ្យ ។ ដូច្នេះរាល់ការកសាងច្បាប់ និងលិខិតបទដ្ឋាននានាពុំអាចចាត់ទុកថាជាឧបករណ៍ក្នុងការបំបិតសិទ្ធិសេរីភាព ឬរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះទេ»

អ្នកនាំពាក្យរូបនេះឱ្យដឹងថាបច្ចុប្បន្នមានអង្គការសារព័ត៌មានជាតិ និងបរទេសប្រកបដោយភាពចម្រុះ និងគ្រប់ទស្សនៈប្រមាណ ២១១៧អង្គភាពដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន និងមានអ្នកសារព័ត៌មានជាតិ និងបរទេសប្រមាណជា ៦០០០នាក់ កំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។ ដូច្នេះ ស្ថានភាព សេរីភាពសារព័ត៌មាននៅកម្ពុជាមានការវិវឌ្ឍរីកចម្រើនជាលំដាប់មិនមែនមានស្ថានភាពខ្មៅងងឹតដូចអ្វីដែលបានសរសេរក្នុងរបាយការណ៍របស់ OHCHR នោះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក