ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្សារកណ្តាល រាជធានីភ្នំពេញ ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នក្រោយរកឃើញអាជីវករឆ្លងកូវីដជាបន្តបន្ទាប់

(ភ្នំពេញ)៖ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ផ្សារកណ្តាល រាជធានីភ្នំពេញ នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នក្រោយរកឃើញអាជីវករឆ្លងកូវីដជាបន្តបន្ទាប់ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩។ 

រដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ថា ដោយស្ថានភាពនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ១៩ យ៉ាងឆាប់រហ័សគួរឱ្យបារម្ភ អាជ្ញាធរផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ ។

ទន្ទឹមនឹងនេះ អាជ្ញាធរខណ្ឌដូនពេញ បានអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ-ចូល ផ្សារខាងលើនៅថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បើមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងមេរោគកូវីដ១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់នៅវិទ្យាល័យបាក់ទូកនិងវិទ្យាល័យបឹងត្របែក ព្រមទាំងអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវបំផុត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក