ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាគាំទ្រចិនក្នុងបញ្ហាតៃវ៉ាន់តែអំពាវនាវឱ្យភាគីទាំងអស់ស្វែងរកដំណោះស្រាយប្រកបដោយសន្ដិវិធី

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថារាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ជានិច្ចនូវ គោលនយោបាយចិនតែមួយ ហើយបានចាត់ទុកបញ្ហានានាពាក់ព័ន្ធ ហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានសិទ្ធិអធិបតេយ្យលើដែនដីទាំងនោះ។ 

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែសីហានេះ ក្រសួងការបរទេសបានឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងបានបង្ហាញនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយដែល ត្រូវបានចុះហត្ថលេខារវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដូចដែលមានចែងក្នុង សេចក្តីថ្លែងការណ៍រួមនានាកន្លងមក រវាងភាគីទាំងពីរ។

ក្នុងសេចក្ដីប្រកាសនោះលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយ សន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក»។ 

កាលលើកឡើងរបស់ក្រសួងការបរទេសនៅពេលនេះគឺបន្ទាប់ពីដំណើរទស្សនៈកិច្ចដ៏សែនចម្រូងចម្រាស់របស់លោកស្រី ណាន់ស៉ី ប៉េឡូស៉ី ទៅទឹកដីកោះតៃវ៉ាន់នៅយប់ម៉ោងប៉ុន្មាន ៩កន្លះយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ម្សិលមិញដែលបង្កការខឹងសម្បារជាខ្លាំងពីប្រទេសចិនដែលថាអាមេរិកបានរំលោភដែនអធិបតេយ្យភាពខ្លួន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក