ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត បញ្ចេញវីដេអូបកស្រាយពីមូលហេតុហៅលោក សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ

ភ្នំពេញ៖ អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីពីគណបក្សប្រជាជន លោក ហ៊ុន ម៉ាណែត បានបញ្ចេញវីដេអូហៅលោក សម រង្ស៊ី ភ្នាល់ជីវិតនយោបាយទាក់ទងនឹងការចោទប្រកាន់លើសញ្ញាបត្រពីសាលាបណ្ឌិតយោធា Westpoint អាមេរិកដែល សម រង្ស៊ី ថាជាសញ្ញាបត្រកម្រិត២។ 

ក្នុងវីដេអូរយៈពេល ៦នាទី និង៣៤វិនាទី ដែលថតកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានរម្លឹកពីការចោទប្រកាន់របស់បុគ្គល សម រង្ស៊ី ម្ដងហើយម្ដងទៀតមកលើសញ្ញាបត្រពីសាលាបណ្ឌិតយោធារបស់អាមេរិករបស់លោក ដែលលោក ហ៊ុន ម៉ាណែត ចាត់ទុកថា លោក សម រង្ស៊ី កំពុងប្រើប្រាស់តុលាការមហាជនឱ្យកាត់ទោសលោក។ 

លោកថា៖ «គាត់អត់ចោទប្រកាន់ខ្ញុំនៅតុលាការបារាំងទេ។ គាត់ចោទប្រកាន់ខ្ញុំក្នុងតុលាការមហាជនដែលអ្នកនយោបាយកម្រិតហ្នឹង ចាស់ទុំកម្រិតហ្នឹង បញ្ញាវន្តកម្រិតហ្នឹងចេញមកវាយប្រហារក្មេងម្នាក់គឺកំពុងតែចោទប្រកាន់ខ្ញុំក្នុងតុលាការមហាជនដែលប្រជាពលរដ្ឋរាប់លាននាក់មើល ឥឡូវឱ្យខ្ញុំធ្វើមិច?» 

លោកបញ្ជាក់ថា ការហៅលោក សម រង្ស៊ី មកភ្នាល់គឺដើម្បីជាការការពារកិត្តយសពីការលាបព័ណ៌បំភ្លៃដោយរឿងមិនពិត។

លោក ហ៊ុន ម៉ាណែត បានសរសេរបន្ថែមលើហ្វេសបុកលោកថា៖ «ខ្ញុំស្មានថាការវាយប្រហាររបស់គាត់មកលើក្មេងម្នាក់ដូចជារូបខ្ញុំពីរដងបានល្មមហើយ ប៉ុន្តែខ្ញុំនឹកស្មានមិនដល់សោះ ដោយប៉ុន្មានម៉ោងមុននេះគាត់បានចេញមក វាយប្រហារខ្ញុំរឿងដដែលទៀតដោយគ្មានការខ្មាស់អៀន គ្មានគុណធម៌ និងគ្មានភាពជាចាស់ទុំ ឬជាបញ្ញវ័ន្តម្នាក់ដែលទទួលបានការបណ្តុះបណ្តាលកម្រឹតខ្ពស់ រួមទាំងការបណ្តុះបណ្តាលនៅក្រៅប្រទេសផង»។

លោកបានបន្ថែមថា ជាធម្មតាអ្នករៀនសូត្រគេមិនដែលមើលងាយអ្នករៀនសូត្រដ៏ទៃទេ តែខុសតែ សម រង្ស៊ី ម្នាក់ដែលនិយាយគ្មានការទទួលខុសត្រូវ ដែលអាចប្រហែលជា សម រង្ស៊ី អស់អ្វីនិយាយហើយបានជាខំបង្កើតរឿងដើម្បីចាប់យកការទាក់ទាញកុំអោយគេភ្លេច។

ការបញ្ជាក់ពីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានបណ្ឌិតសភាអាមេរិក Westpoint បញ្ជាក់ម្ដងរួចមកហើយថាគ្មានការបែងចែកឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ។ 

ក្នុងសារអេឡិចត្រូនិកអ៊ីម៉ែលដែលផ្ញើរឆ្លើយតបទៅនឹងសំណួររបស់ EAC News កាលពីឆ្នាំ២០២១ មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃបណ្ឌិតសភាយោធា West Point លោក Francis J DeMaron Jr. បានបញ្ជាក់ប្រាប់ EAC News ថា៖ «អ្នកគ្រប់គ្នាដែលបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនឹងទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគឺគ្មានភាពខុសគ្នា ឬការតម្រូវផ្សេងសម្រាប់បេក្ខជនអន្តរជាតិនោះទេ។ ខ្ញុំសង្ឃឹមថានេះអាចជួយបញ្ជាក់ពីភាពចម្រូងចម្រាសបាន» ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក