ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការស្នើកូរ៉េគាំទ្រលើការងារស្ដារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជា

ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានស្នើសុំដល់អង្គការស្ដារលទ្ធភាពពលកម្មអន្តរជាតិកូរ៉េ (RI Korea) ពង្រីកគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជាតាមរយៈជំនួយជារទេះរុញ ឈើច្រត់មកកាន់ក្រុមប្រឹក្សាដើម្បីចែកជូនដល់ជនមានពិការភាពដែលមានតម្រូវការ។ លោកលើកឡើងបែបនេះក្នុងពិធីចុះកិច្ចព្រមព្រៀងសហការស្ដីពីគម្រោងការធ្វើឱ្យប្រសើរនូវសេវាស្តារលទ្ធភាពពលកម្មប្រកបដោយលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពនៅព្រឹកថ្ងៃពុធ ទី៣ ខែសីហានេះ។ 

ក្នុងជំនួបនោះលោក ឯម ច័ន្ទមករា បានលើកឡើងថាកូរ៉េមានភាពរីកចម្រើនក្នុងការបង្កភាពងាយស្រួលដល់ជនមានពិការភាពជាងកម្ពុជាទាំងសេវាថែទាំ និងស្ដារកាយសម្បទាដែលលោកជំរុញដល់អង្គការ RI Korea ឱ្យពង្រីកគម្រោងជំនួយបន្ថែមក្រៅពីមន្ទីរពេទ្យអង្គស្នួល ដោយបន្ថែមនូវជំនួយជាសម្ភារៈគាំទ្រ។ 

អគ្គលេខាធិការនៃអង្គការ RI Korea លោកស្រី យូ មីយុងវ៉ា (You Myunghwa) គាត់មកប្រទេសខ្មែរលើកទី៣ ដើម្បីជួយដល់មន្ទីរពេទ្យខាងផ្នែកស្តារលទ្ធភាពឱ្យខ្លាំងជាងគេនៅកម្ពុជា។ លោកស្រីបន្ថែមថា ពេលនេះគាត់បានជួយដល់មន្ទីរពេទ្យនៅស្រុកអង្គស្នួល ជួយលើការបណ្តុះបណ្តាលដល់គ្រូពេទ្យ ជួយដល់ការបណ្តុះបណ្តាលដល់មន្ត្រីខាងផ្នែកស្តារថែមទៀតអោយបានយល់ដឹងពីជំនាញនេះ ពិសេសខាងផ្នែកស្តារសម្បទាខាងចលនានិងផ្នែក IT ដើម្បីស្រង់ទិន្នន័យ។ ចំពោះគម្រោងក្នុងការស្ដារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជាតាមរយៈជំនួយជារទេះរុញ ឈើច្រត់ នោះលោកស្រីនឹងរៀបចំគម្រោងដើម្បីគាំទ្រដល់កិច្ចការនេះ។ 

ប្រធានមជ្ឍមណ្ឌលជាតិផ្នែកស្តារនៃអង្គការ RI Korea លោក លី ប៊ឹម ស៊ុក (Lee Beom suk) បានលើកឡើងពីចំណាប់អារម្មណ៍លើគម្រោងមួយ ដោយធ្វើការបណ្ដុះបណ្ដាលជំនាញព្យាបាលដោយចលនាដល់គ្រូពេទ្យជំនាញ លើកជូនលោកអគ្គលេខាធិការផងដែរ។ 

ជាចុងក្រោយ លោកអគ្គលេខាធិការក៏បានលើកឡើងពីដំណើរការនៃការសាងសង់មជ្ឍមណ្ឌលជាតិជនពិការនៅក្នុងស្រុលអង្គស្នួលដល់អង្គការ RI Korea និងថ្លែងអំណគុណដល់អង្គការ RI Korea ដែលតែងតែជួយគាំទ្រដល់វិស័យពិការភាពនៅកម្ពុជា។ ជាមួយគ្នានេះផងដែរលោកក៏បានស្នើដល់កូរ៉េឱ្យពិចារណាជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំ CBID នៅឆ្នាំ២០២៣ខាងមុខផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក