ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្សប្រជាជនចាត់ទុកបញ្ហា ហុងកុង តៃវ៉ាន់ ទីបេ និងស៉ីនជាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពបស់ចិន

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានចាត់ទុកបញ្ហា ហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនដែលជាសិទ្ធិអធិបតេយ្យរបស់ប្រទេសមួយនេះ។ គណបក្សបានជំរុញឱ្យភាគីពាក់ព័ន្ធគោរពនូវសេចក្ដីថ្លែងការណ៍រួមដែលមានកន្លងមក។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ គណបក្សប្រជាជនដែលជាគណបក្សកាន់អំណាចនៅកម្ពុជាថាគណបក្សគោរពជាប់នូវគោលនយោបាយចិនតែមួយដែលនារីដែលមានន័យថាទឹកដីហុងកុងតៃវ៉ាន់ទីបេនិងសៀមទាំងគឺជាទឹកដីរបស់ចិនហើយស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់សាធារណរដ្ឋប្រទេសប្រជាមានិតចិន។

គណបក្សបានសម្ដែងនូវការបារម្ភនិងស្មើឱ្យភាគីពាក់ព័ន្ធគោរពកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពជាមួយគ្នាដូចជាសេចក្ដីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសហរដ្ឋអាមេរិក។

ក្នុងន័យនេះគណបក្សក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ស្វែងរកដំណោះស្រាយដោយ សន្តិវិធីរ ក្សាស្ថានភាពដើម និងជៀសវាងការបង្កហេតុ ដើម្បីរក្សាសន្តិភាព ស្ថេរភាព វឌ្ឍនភាព និងវិបុលភាព ក្នុងតំបន់និងពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក