តៃវ៉ាន់៖ ប្រធានសភាអាមេរិកលោកស្រី ណាន់ស៉ី ប៉េឡូស៉ី បានធ្វើដំណើរចាកចេញពីកោះតៃវ៉ាន់ហើយនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ដោយបន្សល់នូវភាពរកាំរកូសរវាងចិនដីគោកនិងតៃវ៉ាន់ជាពិសេសពីការធ្វើសមយុទ្ធដែលចិនដីគោកថានឹងបន្តធ្វើព័ទ្ធតៃវ៉ាន់រហូតដល់ថ្ងៃទី៧ ខែសីហា។
ណាន់ស៉ី ប៉េឡូស៉ី បានទៅដល់ទឹកដីកោះតៃវ៉ាន់ហើយនៅយប់ម៉ោងប៉ុន្មាន ៩កន្លះយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ធ្វើឱ្យលោកស្រីក្លាយជាមេដឹកនាំជាន់ខ្ពស់អាមេរិកដំបូងដែលបានទៅជាន់ទឹកដីតៃវ៉ាន់ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ។ ចិនបានឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធានិងថ្កោលទោសចំពោះសកម្មភាពរំលោភដែនអធិបតេយ្យភាពខ្លួនបែបនេះ៕