ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអាស៊ានឆ្នាំ២០២២ ចង់ឱ្យលេខាធិការដ្ឋានRCEP បង្កើតនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយចង់បង្កើតលេខាធិការដ្ឋានភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិបហើយរាជធានីភ្នំពេញជាទីតាំងនៃលេខាធិការដ្ឋាននេះ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹកថ្ងៃទី៣ ខែសីហានេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងឱ្យរដ្ឋមន្ត្រីការបរទេសពិភាក្សាលើគំនិតផ្ដូចផ្ដើមពាក់ព័ន្ធនឹងការស្ដារពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដែលអាស៊ានបានឯកភាពគ្នាបង្កើតនូវយុទ្ធសាស្ត្រចំនួន៤ ក្នុងនោះមាន១ចំណុចគឺ «សំដៅបង្កើនឱ្យបានខ្ពស់នូវសក្ដានុពលនៃទីផ្សារអន្តរជាតិអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចដែលទូលាយជាងមុន»។

សម្ដេចមានជំនឿថាដើម្បីឱ្យសម្រេចបាននោះគឺតំបន់ត្រូវការលេខាធិការដ្ឋានអាស៊ានមួយសម្រាប់ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប។ល

សម្ដេចតេជោថា៖ «កម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់លេខាអិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ និងបានរៀបចំគម្រោងសំណើលម្អិតទៀតផង។ ខ្ញុំសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំត្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើនវជាផ្លូវការ

កិច្ចព្រមព្រៀង RCEP ដែលអ្នកស្រាវជ្រាវមើលឃើញថានឹងផ្ដល់ភាពចំណេញដល់ពាណិជ្ជកម្មកម្ពុជានិងតំបន់ បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជានឹងអាចនាំចេញទំនិញដល់ប្រទេសចំនួន១៥ ដែលរួមមានសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូអាស៊ានដែលរួមមាន ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវែលហ្សេឡង់ ដែលស្មើនឹង ២៨%នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។ មុខទំនិញសំខាន់ៗជាច្រើននៃទំនិញកសិកម្ម កសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម និងត្រូវអនុញ្ញាតឱ្យនាំចូលប្រទេសទាំងនេះដោយត្រូវបានលើកលែងពន្ធជាមធ្យមជាង៩០ភាគរយសម្រាប់ប្រទេសកម្ពុជា។

ក្រៅពីទទួលបានអត្ថប្រយោជន៍ពីការនាំចេញ កម្ពុជាក៏ទទួលបាននូវអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះផងដែរ ដែលមានដូចជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជាផងដែរ។

ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះកម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២%លើផលិតផលក្នុងស្រុកសរុបដែលមានបច្ចុប្បន្ន៕ 

PHOTO: SOPHUP

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក