ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សង្ខេបដំណើរទៅដល់តៃវ៉ាន់របស់ប្រធានសភាអាមេរិកចំពេលមានភាពតានតឹងកើនឡើងជាមួយចិន

តៃវ៉ាន់៖ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅដល់កោះតៃវ៉ាន់ នៅថ្ងៃអង្គារ ទី២ ខែសីហា ដែលជាផ្នែកនៃដំណើរទស្សនកិច្ចតំបន់អាស៊ីរបស់លោកស្រី។ ដំណើរទស្សនកិច្ចនេះធ្វើឱ្យលោកស្រីក្លាយជា មន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលទៅដល់កោះនេះក្នុងរយៈពេល ២៥ឆ្នាំ។

ដំណើរទស្សនកិច្ចរបស់លោកស្រី កើតឡើងនៅពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានឈានដល់ចំណុចទាបបំផុត។ ដែលទីក្រុងប្រឆាំងបានព្រមានយ៉ាងម៉ឺងម៉ាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងមហាអំណាចទាំងពីរ។

នៅពេលចុះចតនៅអាកាសយានដ្ឋាន Songshan ទីក្រុងតៃប៉ិ ប្រធានសភាអាមេរិកត្រូវបានទទួលស្វាគមន៍ដោយផ្ទាល់ពីមន្ត្រីតៃវ៉ាន់ រួមទាំងរដ្ឋមន្ត្រីការបរទេស Joseph Wu ផងដែរ។

លោកស្រី Pelosi បានសរសេរលើ Twitter ថាមិនយូរប៉ុន្មាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរបស់លោកស្រីទៅកោះតៃវ៉ាន់ «គោរពការប្ដេជ្ញាចិត្តមិនងាករេរបស់អាមេរិក ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់»។

លោកស្រីបាននិយាយថា "សាមគ្គីភាពរបស់អាមេរិកជាមួយប្រជាជន ២៣លាននាក់នៃកោះតៃវ៉ាន់គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ខណៈដែលពិភពលោកប្រឈមមុខនឹងជម្រើសរវាងអំណាចផ្ដាច់ការ និងលទ្ធិប្រជាធិបតេយ្យ"។

លោកស្រីបានបន្ថែមថា ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូលោកស្រី “គឺជាគណៈប្រតិភូសភាមួយក្នុងចំនោមគណៈប្រតិភូសភាជាច្រើនទៅកាន់កោះតៃវ៉ាន់” ហើយមិនផ្ទុយពីគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលមានរយៈពេលយូរនោះទេ ដែលត្រូវបានធ្វើក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩ សេចក្តីថ្លែងការណ៍រួមអាមេរិក-ចិន និងការធានាទាំង៦”។

ជាការឆ្លើយតបទៅនឹងព័ត៌មាននៃការមកដល់របស់ប្រធានសភាអាមេរិកនៅកោះតៃវ៉ាន់ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយនៅពីយប់ថ្ងៃអង្គារនេះ ដោយនិយាយផ្ទុយគ្នាថា ដំណើរទស្សនកិច្ចនេះ “ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិទាំងបីរបស់ចិន-អាមេរិក នៃសេចក្តីថ្លែងការណ៍រួម”។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកកំពុងរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយកំពុងបញ្ជូន “សញ្ញាខុស” ទៅកាន់អ្នកដែលប្រាថ្នាទាមទារឯករាជ្យតៃវ៉ាន់។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ៖ «សហរដ្ឋអាមេរិក កំពុងព្យាយាមប្រើ តៃវ៉ាន់ដើម្បីទប់ប្រទេសចិន។ វាតែងតែបំភ្លៃ បិទបាំង និងលាក់បាំងគោលការណ៍ចិនតែមួយ បង្កើនការផ្លាស់ប្តូរជាផ្លូវការជាមួយតៃវ៉ាន់ និងជំរុញសកម្មភាពផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់”។ ចលនាទាំងនេះ ដូចជាលេងជាមួយភ្លើង គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ អស់អ្នកដែលលេងភ្លើងនឹងត្រូវវិនាសដោយសារវា»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនក៏បានរាយការណ៍ផងដែរថា យោធារបស់ប្រទេសចិននឹងធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ចាប់ពីថ្ងៃទី៤-៧ ខែសីហា។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Central News របស់តៃវ៉ាន់ ប្រធានសភា Pelosi ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-Wen នៅថ្ងៃពុធ មុនពេលចាកចេញពីកោះនៅពេលរសៀល៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក