ប៉េកាំង៖ ឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណាន់ស៉ី ប៉េឡូស៉ី នៅតៃវ៉ាន់ នៅពេលនេះចិនបានប្រកាសធ្វើសមយុទ្ធទ័ពព័ទ្ធជុំវិញកោះតៃវ៉ាន់តែម្ដង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានឲ្យដឹងថាកងទ័ពរំដោះប្រជាជនចិននឹងធ្វើសមយុទ្ធទ័ពជុំវិញដែនសមុទ្រតៃវ៉ាន់ពីថ្ងៃទី៤ រហូតដល់ទី៦ ខែសីហាខាងមុខ។
យោងតាមរូបភាពដែលបានបញ្ចេញគឺសមយុទ្ធទាំងនោះស្ទើរតែដល់ឆ្នេរនៃកោះតៃវ៉ាន់តែម្ដង។
ក្រសួងការបរទេសចិន ថាប្រទេសចិននឹងចាត់វិធានការទាំងអស់ដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួនហើយថាផលវិបាកដែលកើតឡើងដោយសារតែដំណើរទស្សនកិច្ចរបស់ប៉េឡូស៉ី នៅតៃវ៉ាន់គឺជាការទទួលខុសត្រូវរបស់រដ្ឋបាលអាមេរិកនិងកោះមួយនេះ។
ក្រសួងការបរទេសចិនលើកឡើងថា៖ «ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោក Pelosi ទៅកាន់កោះតៃវ៉ាន់ យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាពរដ្ឋ និងបូរណភាពទឹកដី ផលវិបាកនឹងក្លាយជាការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក និងតៃប៉ិ»៕