ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនប្រកាសមិនទទួលខុសត្រូវប្រសិនមានហេតុការណ៍អាក្រក់ណាមួយកើតឡើងនៅកោះតៃវ៉ាន់

ប៉េកាំង៖ ក្រសួងការបរទេសចិនប្រកាសថា ប្រទេសចិននឹងចាត់វិធានការទាំងអស់ដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួនហើយថាផលវិបាកដែលកើតឡើងដោយសារតែដំណើរទស្សនកិច្ចរបស់ប៉េឡូស៉ី នៅតៃវ៉ាន់គឺជាការទទួលខុសត្រូវរបស់រដ្ឋបាលអាមេរិកនិងកោះមួយនេះ។

ក្រសួងការបរទេសចិនលើកឡើងថា៖ «ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោក Pelosi ទៅកាន់កោះតៃវ៉ាន់ យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាពរដ្ឋ និងបូរណភាពទឹកដី ផលវិបាកនឹងក្លាយជាការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក និងតៃប៉ិ»។

កោះតៃវ៉ាន់ត្រូវបានប្រទេសជាច្រើនមិនទទួលស្គាល់ថាជាប្រទេសនោះទេ ដោយថាត្រឹមជាខេត្តមួយរបស់សាធារណរដ្ឋប្រជាមានិតចិនប៉ុណ្ណោះហើយក្នុងចំណោមអ្នកមិនទទួលស្គាល់នោះក៏មានអាមេរិកខ្លួនឯងផងដែរ។

ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងក្នុងសន្នីសិទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ ថាបំណងណាមួយដែលញុះញង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ និងអន្តរាគមន៍យោធារបស់លោកខាងលិចជួយតៃវ៉ាន់គឺជាការញុះញង់ឱ្យចិនសម្លាប់ជាតិសាសន៍ខ្លួន និងជាដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់។ សម្ដេចបានចោទសួរទៅអាមេរិក និងប្រទេសដទៃដែលសុទ្ធតែជាប្រទេសអនុវត្តន៍នូវនយោបាយចិនមួយទាំងអស់។ «ហេតុអ្វីព្យាយាមចាប់ផ្ដើមញែកតៃវ៉ាន់ចេញពីចិន?»

សម្ដេចតេជោថា៖ «តាំងពីឆ្នាំ១៩៤៩ រហូតមកដល់ពេលនេះតើមានដែលឃើញចិនប្រើប្រាស់កម្លាំងទៅលើតៃវ៉ាន់ឬអត់? ប្រទេសទាំងឡាយគួរធ្វើការគោរពទៅដល់ឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ចិនផងដែរ ដែលគេទាំងឡាយទទួលស្គាល់ថាតៃវ៉ាន់ជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។ ឥឡូវហេតុអីបានជាដាក់បញ្ហាលើកបញ្ហាប្រៀបធៀបចិននិងតៃវ៉ាន់ទៅប្រៀបធៀបរវាងរុស្ស៊ីនិងអ៊ុយក្រែននេះជាបញ្ហាដែលខ្ញុំមិនយល់ស្របជាមួយនឹងបញ្ហាដែលកើតឡើងស្ដីអំពីការត្រៀមអន្តរាគមន៍យោធា»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក