ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។
គួរឲ្យដឹងផងដែរថាកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនឹងបានចាប់ផ្ដើមកាលពីថ្ងៃទី៣០ ខែកក្កដានឹងបន្តរហូតដល់ថ្ងៃទី៥ ខែសីហា ខាងមុខនេះ។ នៅថ្ងៃស្អែកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដោយផ្ទាល់នៅសណ្ឋាគារសុខាភ្នំពេញ៕