អន្តរជាតិ៖ ប្រមុខក្រុមអាល់កៃដាលោក Ayman al-Zawahiri ត្រូវបានសម្លាប់ដោយកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ទោះជាយ៉ាងណារូបភាពពីផ្ទះរបស់លោក Al-Zawanhiri ពុំមានសញ្ញានៃការផ្ទុះឡើយ។ ការនេះធ្វើឱ្យគេយល់ថាអាមេរិកបានប្រើមីស៊ីល Hellfire 9X ដែលមានផ្លែកាំបិតកាត់សម្លាប់។
តើអ្វីជា Hellfire R9X?
Hellfire R9X ក៏ត្រូវបានគេហៅផងដែរថា «គ្រាប់បែកនិនចា» មីស៊ីលនេះបានក្លាយជាអាវុធជម្រើសរបស់សហរដ្ឋអាមេរិកសម្រាប់ការសម្លាប់អ្នកណាម្នាក់ដោយមិនឱ្យប៉ះពាល់ដល់អ្នកដទៃ។ វាគ្មានក្បាលគ្រាប់ទេ ប៉ុន្តែមានដាវចំនួនប្រាំមួយដែលហោះក្នុងល្បឿនលឿន បុក និងកាត់អ្នកដែលជាគោលដៅ។ ដំបូងឡើយ Hellfire R9X ត្រូវបានប្រើសម្រាប់ប្រឆាំងរថក្រោះក្នុងឆ្នាំ១៩៨០ នឹងត្រូវបានកែប្រែជាច្រើនដងដើម្បីកំណត់គោលដៅជាមនុស្សម្ដងជាពិសេសក្រោយព្រឹត្ដិការណ៍បុកអាគារពាណិជ្ជកម្មពិភពលោកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងចាប់ផ្ដើមអភិវឌ្ឍន៍កាន់តែខ្លាំងក្រោយប្រធានាធិបតីអូបាម៉ា ជំរុញបញ្ជៀសការស្លាប់របស់ជនស៊ីវិលក្នុងការវាយប្រហារដោយអាកាសរបស់អាមេរិកនៅអាហ្វានីស្ថាន ប៉ាគីស្ថាន អេរ៉ាក់ ស៊ីរី សូម៉ាលី យ៉េមែន និងប្រទេសដទៃទៀត។
ការប្រើប្រាស់
R9X ត្រូវបានភ្ជាប់ជាមួយកាំបិតចំនួន៦ ដែលមានប្រវែងប្រហែល១ម៉ែត្រកន្លះនឹងមានមានទម្ងន់សរុបប្រមាណ៤៥គីឡូ ដែលអាចកាត់ដាច់មិនថាដំបូលឡាន ឬអាគារនោះទេ។ វាត្រូវបានភ្ជាប់ជាមួយយន្តហោះគ្មានមនុស្សបើកដើម្បីដឹកទៅកាន់តែជិតគោលដៅ។
ក្រោយពេលបាញ់ចេញកាំបិតនៅក្ដោបនឹងកាំជ្រួចនៅឡើយទេ តែវានឹងលាកាំបិទពេលដែលវាចូលជិតដល់គោលដៅ។
មុនត្រូវប្រើសម្លាប់ Al-Zawanhiri វាក៏ធ្លាប់ត្រូវបានប្រើដើម្បីសម្លាប់អ្នកផ្សេងផងដែរគឺមេដឹកនាំការបំផ្ទុះគ្រាប់បែកលើនាវាចម្បាំងអារិក (ព្រឹត្តិការណ៍ USS Cole bombing) Jamal al-Badawi ត្រូវបានសម្លាប់ក្នុងខែមករា ឆ្នាំ២០១៩ និងមេដឹកនាំអាល់កៃដា Ahmad Hasan Abu Khayr al-Masri ក្នុងខែកុម្ភៈ ឆ្នាំ២០១៧៕