វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

វ៉ាក់សាំងកូវីដ-១៩ស៊ីណូវ៉ាក់ (Sinovac) ចំនួន១លានដូសទៀត ដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ : នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ (Sinovac) ចំនួន១លានដូសបន្ថែមទៀត ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ។

ដោយគិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៩លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសនៅកម្ពុជាផង សរុបជាង ៣លាននាក់ ស្មើនឹងប្រមាណ ៣២,៥៨% នៃចំនួនប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំង បានចាក់វ៉ាក់សាំងរួចរាល់ កម្ពុជាបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន។

សូមបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាទទួលបាននាពេលកន្លងមករួមមាន៖

- ជំនួយពីរដ្ឋាភិបាលចិន (Sinopharm) ចំនួន ២.២០០.០០០ ដូស

- ជំនួយពីមជ្ឈមណ្ឌល COVAX (CoviShield) ចំនួន ៣២៤.០០០ ដូស

- ការបញ្ជាទិញរបស់រាជរដ្ឋាភិបាល Sinovac ចំនួន ៥.៥០០.០០០ ដូស, Sinopharm ចំនួន ១.០០០.០០០ ដូស



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក