ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីការបរទេសជប៉ុនចង់សាកល្បងពិសារ «អាម៉ុក» ពេលមកដល់កម្ពុជា

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា នឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងសប្ដាហ៍នេះ។ លោកថាអ្វីដែលលោកចង់សាកល្បងនៅកម្ពុជានោះគឺរសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជា «អាម៉ុក» ជាដើម។

ក្នុងសាររបស់ផ្ញើរជូនចំពោះប្រជាជនកម្ពុជា លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានលើកឡើងថា លោកគឺជាអ្នកគាំទ្រម្ហូបខ្មែរម្នាក់ ជាពិសេសលោកតែងតែងទៅភោជនីយដ្ឋានខ្មែរនៅទីក្រុងតូក្យូជាញឹកញាប់ផងដែរ ដូច្នេះក្នុងពេលដែលលោកធ្វើទស្សនៈកិច្ចមកកម្ពុជានាពេលនេះ លោកនឹងរង់ចាំភ្លក់រសជាតិម្ហូបខ្មែរនៅស្រុកដើមកំណើតតែម្ដង។

លោកថា៖ «លោក លោកស្រី ក្មួយៗជាទីមេត្រី តើជ្រាបទេថា ខ្ញុំបានចង់សាកល្បងអ្វី ក្នុងដំណើរទស្សនកិច្ចនេះ? ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក»

កាលពីថ្ងៃទី៣ ខែឧសភា កម្ពុជាបានសម្ពោធនូវ «ផ្ទះបាយអង្គរ» ដែលជាផ្នែកមួយនៃការទូតអាហាររបស់ក្រសួង ដែលបានទទួលការគាំទ្រពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីស្នាដៃម្ហូបខ្មែរត្រូវបានអន្តរជាតិទទួលស្គាល់តាមរយៈសៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា៖ «នាសម័យបច្ចុប្បន្ន វិស័យការទូតមានវិសាលភាពទូលំទូលាយ ហើយពិតណាស់ ម្ហូបអាហារស្ថិតនៅក្នុងចង្កោមនេះដែរ ព្រោះអាហារតំណាងឱ្យប្រពៃណី និងអរិយធម៌ដ៏យូរលង់របស់យើង»

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្រសួងការបរទេសកម្ពុជានឹងស្វាគមន៍បង្ហាត់បង្រៀនវិធីធ្វើម្ហូបខ្មែរ និងការរៀបចំតុបតែង ជូនដល់មន្ត្រីការទូតកម្ពុជា និងសមភាគីបរទេសទាំងអស់នៅផ្ទះបាយនេះ ព្រមទាំងបង្ហាញពីឱជារសនៃម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ក៏ដូចជាពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក