ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-វៀតណាម ចែករំលែកការរីកចំរើនជាមួយគ្នា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាមដែលថាជាទំនាក់ទំនងមិត្តភាពដែលល្អ និងពឹងពាក់គ្នា។ ក្នុងន័យនេះសម្ដេចបានលើកឡើងថាភាពរីកចំរើននៃប្រទេសវៀតណាមក៏បានជំរុញនូវការរីកចំរើនរបស់កម្ពុជាផងដែរ។

ថ្លែងក្នុងជំនួបជាមួយសមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម ជាសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី ង្វៀន ធីថាញ់ នៅវិមានសន្ដិភាពនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាសម្ដេចបានធ្វើការជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្លេះ។ សម្ដេចបានវាយតម្លៃខ្ពស់ ចំពោះការរីកចំរើននៃប្រទេសវៀតណាម ហើយការរីកចំរើននេះបានរួមចំណែកដល់ការរីកចំរើននៃរបស់ប្រទេសកម្ពុជាផងដែរ។

សម្ដេចថា៖ «ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរ កម្ពុជាបានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រួមទាំងវិស័យថាមពល។ វៀតណាមជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសិផលនាំចេញពីកម្ពុជា។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង១០ពាន់លានដុល្លា ដែលជាទំហំមួយដ៏ធំ»។

លោកស្រី ង្វៀន ធីថាញ់ បានលើកឡើងថាកម្ពុជាមានការរីកចំរើនក៏ដោយសារការដឹកនាំរបស់សម្ដេចតេជោផងដែរ។ លោកស្រីបានកត់សម្គាល់ថាការរីកចំរើននេះកើតចេញពីគោលនយោបាយត្រូវ និងចក្ខុវិស័យត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ។

លោកស្រីថា៖ «ការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនោះអ្វីដែលជាកត្តាសំខាន់បំផុត គឺការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា»។

លោកស្រីក៏បានអបអរសាទរចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដោយសារឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងខួបលើកទី៤៥ ដែលការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនឹងឈានចូលមកដល់នៅឆ្នាំ២០២៣។

កម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាចំនួន ៥៥ឆ្នាំហើយ (១៩៦៧-២០២២) ក្នុងទំនាក់ទំនងនេះមានទាំងល្អ និងអាក្រក់ជាមួយគ្នា ទោះជាយ៉ាងណាក្រោយការរំដោះប្រទេសចេញពីរបបខ្មែរក្រហម ចំណងទំនាក់ទំនងប្រទេសទាំងពីរបានក្លាយជាចំណងទំនាក់ទំនងសហប្រតិបត្តិការនិងជួយគ្នា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានចាត់ទុកគ្នាថាជាមិត្ត ជាបងប្អូន និងអ្នកជិតខាងល្អថែមទៀតផងដែរ។

សាធារណៈសង្គមនិយមវៀតណាមស្ថិតក្នុងលំដាប់ទី១ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ដែលបានដាក់ទុនវិនិយោគដោយផ្ទាល់នៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២១ កន្លងមានជាង ៩កោដដុល្លារសហរដ្ឋអាមេរិក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក