លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាថា លោក ហ្វីដែល វ៉ាលដេស រ៉ាម៉ូស នឹងត្រូវគេចងចាំជារដ្ឋបុរសអស្ចារ្យជានិច្ច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតប្រធានាធិបតីប្រទេសភីលីពីន លោក ហ្វីដែល វ៉ាលដេស រ៉ាម៉ូស និងថា ហ្វីលីពីន និងតំបន់នឹងចង់ចាំរដ្ឋបុរសម្នាក់នេះជារៀងរហូត។

ក្នុងលិខិតផ្ញើទៅកាន់ប្រធានាធិបតីភីលីពីន លោក ហ្វីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកមរណភាពរបស់លោក ហ្វីដែល វ៉ាលដេស រ៉ាម៉ូស គឺជាការបាត់បង់ធំធេងនូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ហ្វីលីពីន និងមិត្តដ៏ល្អម្នាក់របស់កម្ពុជាដែលបានគាំទ្រដល់សមាជិកភាពរបស់កម្ពុជាក្នុងនៅក្នុងអាស៊ាន។

ក្នុងលិខិតនោះសម្ដេចតេជោ បានគូសបញ្ជាក់ថា៖ «ឯកឧត្តម ហ្វីដែល វ៉ាលដេសរ៉ាម៉ូស ដែលបានលះបង់ពេញមួយជីវិត ដើម្បីបុព្វហេតុសន្ដិភាព ការអភិវឌ្ឍ និងវិបុលភាពរបស់ហ្វីលីពីន និងតំបន់នឹងត្រូវចងចាំងជារដ្ឋបុរសដ៏អស្ចារ្យមួយរូបជានិច្ច»

គួរឱ្យដឹងផងដែរថាលោក ហ្វីដែល វ៉ាលដេស រ៉ាម៉ូស គឺជាអតីតប្រធានាធិបតីទី១២ នៃប្រទេសហ្វីលីពីនដែលកាន់តំណែងពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨។ លោកបានទទួលមរណភាពនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្នុងអាយុ ៩៤ឆ្នាំ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក