BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៧១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤៥ករណី ខណៈអ្នកជំងឺ ៩២៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៤២.០៥២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៤១៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៣៦.៨៦៨នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១,៦៦២ករណី៕