ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

របាយការណ៍ក្រសួងអភិវឌ្ឍន៍ជនបទ៖ ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទគ្រប់ដណ្ដប់បានជាង ៨០%

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទឱ្យដឹងថាគិតរហូតមកដល់ពេលនេះអត្រាគ្របដណ្ដប់ការផ្គត់ផ្គង់ទឹកស្អាតជនបទនិងអនាម័យជនបទមានជាង៨០%ហើយ ខណៈរំពឹងថានឹងសម្រេចបា ន១០០% នៅឆ្នាំ២០២៥ខាងមុខ។

ក្នុងរបាយការណ៍វឌ្ឍនភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់រយៈពេល៥ឆ្នាំគិតចាប់ពីឆ្នាំ២០១៨-២០២២ ក្រសួងបានសាងសង់អណ្ដូងទឹកគ្រប់ប្រភេទបានជាង១ម៉ឺនអណ្ដូង សាងសង់ស្រះទឹកសហគមន៍បានជាង១ពាន់ស្រះ អាងត្រងទឹកភ្លៀងជាង២ពាន់អាងដែលអាចផ្ទុកទឹកបានជាង១ម៉ឺនលីត្រ ចែកពាងត្រង់ទឹកភ្លៀងជូនពលរដ្ឋបានជាង១៤ម៉ឺនពាង។

ក្រៅពីនេះក្រសួងក៏បានសាងសង់ស្ថានីយផលិតទឹកសហគមន៍ដាក់ពីដុង២០លីត្រ បានចំនួន ៦៧ស្ថានីយ និងស្ថានីយទឹកស្អាតបានចំនួន ៣៣០ស្ថានីយ បន្ថែមពីលើការសាងសង់ប្រព័ន្ធសម្រោះទឹកស្អាតបានជិត២ម៉ឺនប្រព័ន្ធ និងធុង។

បើតាមរបាយការណ៍ដដែលធុងសម្រាប់ដាក់ទឹកផឹកតាមគ្រួសារត្រូវបានចែកចាយជាង២ម៉ឺនធុង និងសាងសង់ស៊ីទែនទឹកនៅតាមសាលាបាន៣៣សាលា និងសាងសង់ប្រព័ន្ធស្រោចស្រពខ្នាតតូចបាន ១២៨ប្រព័ន្ធ ស្ថានីយបូមទឹកស្រោចស្រពបាន១៣កន្លែង និងបានអប់រំប្រជាពលរដ្ឋយល់ដឹងពីការប្រើប្រាស់ទឹកស្អាត ទុកដាក់ទឹកស្អាតឱ្យមានសុវត្ថិភាពបានជិត ៣លាននាក់។

ជាមួយគ្នានេះក៏បានសាងសង់បង្គន់អនាម័យជនបទបានជិត៥០ម៉ឺនបង្គន់ផងដែរ ដោយបានជំរុញដល់ការបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលបាន៦០% នៃភូមិគោលដៅសរុប។

របាយការណ៍កត់សម្គាល់ថា៖ «សព្វថ្ងៃជាទូទៅប្រជាជនជនបទទទួលបានសេវាមូលដ្ឋានសមរម្យ អនាម័យល្អ បរិស្ថានស្អាត ផាសុកភាព។ ជាមួយគ្នានេះ ប្រជាជនជនបទទទួលបានសេវាទឹកស្អាត និងអនាម័យជនបទកាន់តែប្រសើឡើងដែលបាន និងកំពុងចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភ»

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រួសងអភិវឌ្ឍន៍ជនបទលោក ជ្រុន ថេរ៉ាវ៉ាត ថារាជរដ្ឋាភិបាលបានដាក់គោលដៅរួចហើយថាឆ្នាំ២០២៣ ការផ្គត់ផ្ងង់ទឹកស្អាតត្រូវសម្រេចឱ្យបាន៩០% និងឆ្នាំ២០២៥ ត្រូវសម្រេច១០០%។ ទោះជាយ៉ាងណាលោកថាដោយសារតែបញ្ហានៃជំងឺកូវីដ-១៩ ការសម្រេចផែនការនេះអាចនឹងមានការយឺតយ៉ាវ។

លោកថា៖ «ខ្ញុំព្រះករុណាខ្ញុំអាចឆ្លើយយ៉ាងខ្លីថាគោលដៅរបស់យើងក្នុងឆ្នាំ២០២៥ឱ្យបាន ODF ១០០% នេះប្រហែលជាមានការយឺតយ៉ាងបន្ដិច។ មូលហេតុដោយសារកត្តាកូវីដនេះឯង។ កត្តាកូវីដមិនត្រឹមតែប៉ះពាល់ដល់ឧបសគ្គនៃការអភិវឌ្ឍគោលដៅរបស់យើងទេ វាធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធទាំងមូលតែម្ដងទាំងការចូលរួមពីអង្គការដៃគូ ទាំងការចូលរួមពីប្រជាពលរដ្ឋគឺប៉ះពាល់ទាំងអស់»

ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ឆ្នាំ២០២៥ គឺជាឆ្នាំដែលប្រជាពលរដ្ឋរស់នៅជនបទគ្រប់រូបត្រូវមានការផ្គត់ផ្ដង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តភាព ដោយបានកំណត់ចូលក្នុងផែនការជាតិស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ១០៤-២០២៥ ផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក