ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

អង្គការអាសមប្លីអូហ្វហ្អតមណ្ឌលកុមារកំព្រាកំពតគាំទ្រការធ្វើវិសោធនកម្មលើកទី១០រដ្ឋធម្មនុញ្ញ

កំពត៖ អង្គការអាសមប្លីអូហ្វហ្អតមណ្ឌលកុមារកំព្រាកំពតបានប្រកាសគាំទ្រការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញ ដោយថាការកែប្រែច្បាប់នេះមានសារៈសំខាន់ដែលធ្វើឡើងស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញ ធានាបានដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស របបរាជានិយម និងបានរួមចំណែកធានាដល់ការប្រព្រឹត្តិទៅដោយរលូនរបស់ស្ថាប័នជាតិ បង្កើតភាពសុខសាន្តដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍគ្រប់វិស័យ។

អង្គការមួយនេះក៏ប្រកាសថ្កោលទោសចំពោះមនុស្សមួយចំនួនដែលមានគំនិតអវិជ្ជមានចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះផងដែរ។

ក្នុងញត្តិគាំទ្រនោះបានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាសូមធ្វើការថ្កោលទោសចំពោះជនអគតិមួយចំនួនដែលបានលើកឡើងនូវគំនិតទុទិដ្ឋិនិយមចំពោះការផ្ដួចផ្ដើមក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ និងច្បាប់បន្ថែមសំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិនៅពេលនេះ ដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវ តាមខ្លឹមសារពិតប្រាកដនៃសំណើវិសោធនកម្មនាពេលនេះ ហើយជាការបើកឡើងដែលមានចរិកជាការបំភ្លៃការពិតខុសពីខ្លឹមសារពិតប្រាកដទាំងស្រុងនៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ»។

រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

សមាជិកសភាដែលមានវត្តមានទាំង១០៥នាក់ក្នុងចំណោម១០៦នាក់មកពីគណបក្សប្រជាជនបានបោះឆ្នោតលើកដៃជាឯកច្ឆ័នសម្រេចអនុម័តទាំងស្រុងនៃច្បាប់រដ្ឋធម្មនុញទី១០នេះ។

បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រមនិងឱ្យកែប្រែ មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក