លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង គាំទ្រការធ្វើវិសោធនកម្មលើកទី១០ រដ្ឋធម្មនុញ្ញ

កំពង់ឆ្នាំង៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ប្រកាសគាំទ្រការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញ ដោយថាការកែប្រែច្បាប់នេះមានសារៈសំខាន់ដែលធ្វើឡើងស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញ ធានាបានដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស របបរាជានិយម និងបានរួមចំណែកធានាដល់ការប្រព្រឹត្តិទៅដោយរលូនរបស់ស្ថាប័នជាតិ បង្កើតភាពសុខសាន្តដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍគ្រប់វិស័យ។

រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

សមាជិកសភាដែលមានវត្តមានទាំង១០៥នាក់ក្នុងចំណោម១០៦នាក់មកពីគណបក្សប្រជាជនបានបោះឆ្នោតលើកដៃជាឯកច្ឆ័នសម្រេចអនុម័តទាំងស្រុងនៃច្បាប់រដ្ឋធម្មនុញទី១០នេះ។

បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រមនិងឱ្យកែប្រែ មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក