សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

មន្ទីរសង្គមកិច្ចខេត្តតាកែវគាំទ្រការធ្វើវិសោធនកម្មលើកទី១០រដ្ឋធម្មនុញ្ញ

តាកែវ៖ មន្ទីរសង្គមកិច្ចខេត្តតាកែវប្រកាសគាំទ្រការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញ ដោយថាការកែប្រែច្បាប់នេះមានសារៈសំខាន់ដែលធ្វើឡើងស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញ ធានាបានដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស របបរាជានិយម និងបានរួមចំណែកធានាដល់ការប្រព្រឹត្តិទៅដោយរលូនរបស់ស្ថាប័នជាតិ បង្កើតភាពសុខសាន្តដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍគ្រប់វិស័យ។

រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

សមាជិកសភាដែលមានវត្តមានទាំង១០៥នាក់ក្នុងចំណោម១០៦នាក់មកពីគណបក្សប្រជាជនបានបោះឆ្នោតលើកដៃជាឯកច្ឆ័នសម្រេចអនុម័តទាំងស្រុងនៃច្បាប់រដ្ឋធម្មនុញទី១០នេះ។

បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រមនិងឱ្យកែប្រែ មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក