
មណ្ឌលសុខភាពក្រឡា នៅស្រុកកំពង់សៀម អនុញ្ញាតឲ្យដំណើរការឡើងវិញហើយក្រោយបិទដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានសម្រេចឲ្យបើកដំណើរការឡើងវិញ មណ្ឌលសុខភាពក្រឡា ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម។ ដោយពិនិត្យឃើញថា ទីតាំងនេះលែងមានហានិភ័យក្នុងការចម្លងជំងឺកូវីដ១៩ ទើបអភិបាលខេត្តកំពង់ចាម បានសម្រេចអនុញ្ញាតឲ្យបើកដំណើរករឡើងវិញតែម្ដង។
ទីតាំងមណ្ឌលសុខភាពក្រឡានេះ ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្នកាលពីពេលកន្លងទៅ ដោយសារមានការជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩ និងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ទៅកាន់ប្រជាពលរដ្ឋផ្សេងទៀត៕