ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងការស៊ីណូខេត្តព្រះសីហនុបណ្តាលឲ្យបុរសជនជាតិចិនចំនួន២នាក់ស្លាប់

ព្រះសីហនុ៖ ជនជាតិចិន២នាក់បានស្លាប់ក្នុងថ្លុកឈាមក្នុងហេតុការបាញ់ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងការស៊ីណូមួយកន្លែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ម៉ោង១១ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

ហេតុការនេះបានកើតឡើង នៅក្នុងកាស៊ីណូតុងហ្វាងប៉ារិន (កែងមហោស្រប) តាមបណ្តោយផ្លូវលេខ២០៩ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។

តាមការពិនិត្យកោសល្យវិច្ច័យរបស់សមត្ថកិច្ច បានប្រាប់ជាបឋមមកថា សពជនរងគ្រោះម្នាក់ត្រូវគ្រាប់ចំនួន៤គ្រាប់ និង សពម្នាក់ទៀតត្រូវគ្រាប់ចំនួន៧គ្រាប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ក្នុងកាស៊ីណូខាងលើនៅជាន់ទី៣ ។

ចំពោះមូលហេតុនៃការបាញ់សម្លាប់ជនជាតិចិនទាំង២នាក់ខាងលើនេះ សមត្ថកិច្ចជំនាញកំពុងនូវពុំទាន់អាចបញ្ជាក់ប្រាប់ថា បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ដោយស្ថិតក្នុងការស្រាវជ្រាវបន្ត ។

បច្ចុប្បន្នក្រោយពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិខ្មែរ និងចិនជាង១០នាក់ ដែលសង្ស័យពាក់ព័ន្ធនិងដឹងរឿងយកទៅសួនាំនៅស្នងការនគរបាលខេត្តព្រះសីហនុផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក