ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈដែលមានអាយុកាល១ពាន់ឆ្នាំត្រូវបានដង្ហែរទៅដាក់នៅទីតាំងដើមក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈដែលមានអាយុកាល១០០០ឆ្នាំដែលបាត់អំឡុងឆ្នាំ១៩៩៨ ពេលនេះត្រូវបានដង្ហែរពីសារមនី្ទរជាតិរាជធានីភ្នំពេញ មកដល់ទីតាំងដើមក្នុងប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែកក្កដា។

ក្នុងពិធីដង្ហែរផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនោះដែរក៏មានការអញ្ជើញចូលរួមដង្ហែរពីអ្នកមុខអ្នកការ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនកុះករ។

ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ លោក ម៉ៅ ស៊ី បានប្រាប់ឱ្យភ្នាក់ងារ EAC News ប្រចាំខេត្តបន្ទាយមានជ័យ ដឹងថាផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈទាំងអស់សរុប៨ផ្ទាំង៨រូបតែមកដល់បច្ចុប្បន្ននេះក្រោយពីយើងយកចេញពីសារមន្ទីរជាតិ២រូបមកដាក់នៅទីតាំងដើមនៅជញ្ជាំងប្រាសាទបន្ទាយឆ្មារខាងលិច ឈៀងផ្នែកខាងត្បូងគឺមានចំនួនតែ៦រូបទេ ដោយដែលមិនទាន់រកឃើញ។

ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ លោក យ៉ង់ តាំងកួយ បានបញ្ជាក់ឱ្យ EAC News ដឹងថាផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈត្រូវបានកសាងឡើងពីចុងសតវត្សទី១២ដើមសតវត្សទី១៣។

លោកបានបញ្ជាក់ថា៖ «ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈត្រូវបានបាត់ក្នុងអំឡុងឆ្នាំ១៩៩៨ ដោយត្រូវជនទុច្ចរិតលួចគាស់រត់ពន្ធយកទៅលក់នៅប្រទេសថៃ។ ហើយនៅឆ្នាំ២០០០ រាជរដ្ឋាភិបាលថៃបានរកឃើញហើយប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាវិញដាក់តម្កល់នៅសារៈមន្ទីរជាតិ-ភ្នំពេញរហូតមក។ តែដោយមានការជួយជ្រុំជ្រែងពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រីក៏បានស្នើសុំផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈមកដាក់នៅកន្លែងដើមវិញ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក