ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជាគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

ភ្នំពេញ៖ អង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជា បានប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ ដោយលើកឡើងថាវិសោធនកម្មនេះនឹងជួយការពារឧត្តមរូបភាពជាតិនិងធានានូវដំណើរការនៃស្ថាប័នរដ្ឋបានរលូន។

ក្នុងញត្តិគាំទ្រចុះថ្ងៃទី៣០ ខែកក្កដា អង្គការនេះបានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាយល់ឃើញថា ការធ្វើវិសោធនកម្មលើកទី១០នេះ គឺជាការបំពេញបន្ថែមនូវ ចន្លោះខ្វះខាត ធានាការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេសធ្វើឲ្យរាជរដ្ឋាភិបាលមានកិច្ចដំណើរការ ប្រព្រឹត្តទៅដោយរលូនមិនជាប់គាំង ធានាបាននូវនិរន្តរភាពគ្រប់កាលៈទេសៈ ដើម្បីបំពេញយកកម្មជូនជាតិមាតុភូមិ តាមការកំណត់របស់រដ្ឋធម្មនុញ្ញនិងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។

រដ្ឋសភាពទើបតែបានអនុម័តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

បើតាមរដ្ឋមន្រ្តីយុត្តិធម៌ កើត រិទ្ធ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនាពេលនេះគឺវាចាំបាច់ក្នុងការធានានូវដំណើរការរបស់ស្ថាប័នរដ្ឋថែរក្សាស្ថិរភាព សន្ដិភាព ក្ដីសុខសាន្តរបស់ប្រជាជន បំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំអាស្រ័យសភារបស់កម្ពុជា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក