ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការមួយប្រកាសប្រឆាំងចំពោះជនណាដែលមានទស្សនៈអវិជ្ជមានលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

ភ្នំពេញ៖ អង្គការអភិវឌ្ឍន៍ថ្មីសង្ឃឹមយុវជននិងកុមារ បានចេញញត្តិគាំទ្រនូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដោយលើកឡើងថាការធ្វើវិសោធនកម្មនេះគឺបានគិតគូរច្បាស់លាស់ក្នុងការធានាដល់ស្ថេរភាពនយោបាយ ភាពមិនជាប់គាំងនៅស្ថាប័នជាតិឱ្យដំណើរការជាប្រក្រតីរលូននិងមាននិរន្តរភាពគ្រប់កាលៈទេសៈក្នុងគោលបំណងការពារប្រយោជន៍ជាតិប្រជាជនជាពិសេសយុវជននិងកុមារជំនាន់ក្រោយ។

អង្គការដែលត្រូវបានបង្កើតតាំងពីឆ្នាំ២០០៣នេះបានលើកឡើងថានឹងចូលរួមប្រឆាំងចំពោះជនទាំងឡាយណាដែលមានទស្សនៈវិជ្ជមានក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកន្លងទៅនេះ។

រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេង១០៥លើ១០៦សំឡេង។

បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រម មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

បើតាមរដ្ឋមន្រ្តីយុត្តិធម៌ កើត រិទ្ធ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនាពេលនេះគឺវាចាំបាច់ក្នុងការធានានូវដំណើរការរបស់ស្ថាប័នរដ្ឋថែរក្សាស្ថិរភាព សន្ដិភាព ក្ដីសុខសាន្តរបស់ប្រជាជន បំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំអាស្រ័យសភាពរបស់កម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក