ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អង្គការជនពិការស្រុកត្បូងឃ្មុំគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីប្រយោជន៍ប្រជាជន

ត្បូងឃ្មុំ៖ អង្គការជនពិការស្រុកត្បូងឃ្មុំ ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីជាប្រយោជន៍ជាតិប្រជាជនគួរត្រូវបានការគាំទ្រ ខណៈដែលអង្គការនេះយល់ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺមានភាពត្រឹមត្រូវ និងគិតគូរបានច្បាស់លាស់។

ក្នុងញត្តិគាំទ្រចុះថ្ងៃទី២៩ ខែកក្កដា អង្គការធ្វើការផ្នែកពិការភាពថ្នាក់ស្រុកមួយនេះលើកឡើងថា៖ «ក្នុងនាមជាអង្គការជនពិការស្រុកត្បូងឃ្មុំចាប់កំណើតថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បានយល់ច្បាស់និងចូលរួមជាមួយនិងដំណើរវិវត្តន៍របស់កម្ពុជាជាង៤ទសវត្សរ៍កន្លងមកនេះ យល់ឃើញថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះគឺជាការគិតគូរគ្រប់ជ្រុងជ្រោយប្រកបដោយគតិបណ្ឌិតសំដៅបំពេញបន្ថែមចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញដើម្បីថែរក្សាការពារស្ថិរភាពនយោបាយ ភាពមិនជាប់ទាំងនៃស្ថាប័នជាតិឲ្យដំណើរការជាប្រក្រតីនឹងរលូននិងមាននិរន្តរភាពគ្រប់កាលៈទេសៈដើម្បីការពារនូវឧត្តមប្រយោជន៍ជាតិ ប្រជាជនជាពិសេសបងប្អូនជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា» ។

រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេង១០៥ លើ១០៦សំឡេង។

បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រម មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក