ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាគមជនមានពិការភាពហង់សិននៅកម្ពុជាថាការធានានូវដំណើរការរដ្ឋត្រូវតែមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ

កំពង់ចាម៖ សមាគមជនមានពិការភាពហង់សិននៅកម្ពុជា បានប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយថាការធានានូវដំណើរការរដ្ឋត្រូវតែមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។

ក្នុងញត្តិគាំទ្រចុះថ្ងៃ៣០ ខែកក្កដា សមាគមនេះលើកឡើងថា៖ «យើងខ្ញុំយល់ឃើញថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ជាការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិឲ្យដំណើរការប្រព្រឹត្តទៅដោយរលូននៅគ្រប់កាលៈទេសៈ ការពារ និងថែរក្សាបាននូវ សន្តិភាព ស្ថេរភាពនយោបាយ ជាពិសេសការពារបបរាជានិយមអាស្រ័យធម្មនុញ្ញ ជាពិសេសការធានាបាននូវភាពមិនជាប់គាំងគ្រប់កាលៈទេសៈសំរាប់ការបង្កើតរាជរដ្ឋាភិបាល និងធានាឱ្យរាជរដ្ឋាភិបាលអាចមានដំណើរការប្រព្រឹត្តទៅដោយរលូន ហើយចំណុចសំខាន់ទាំងនេះត្រូវបានកំណត់ និងត្រូវតែធានាក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ»។

រដ្ឋសភាពទើបតែបានអនុម័តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

សេចក្ដីព្រាងច្បាប់ធម្មនុញ្ញថ្មីនេះមានចំណុចសំខាន់មួយចំនួនដោយបានអនុញ្ញាឱ្យគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាទូលស្នើព្រះមហាក្សត្រចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាលបានដោយត្រូវឆ្លងកាត់សភា និងនីតិវិធីបន្ថែមសម្រាប់ដំណើរការរដ្ឋ និងបង្កើតរដ្ឋាភិបាលថ្មីក្នុងពេលអវត្តមាននាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីលាលែងពីតំណែង។

បើតាមរដ្ឋមន្រ្តីយុត្តិធម៌ កើត រិទ្ធ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនាពេលនេះគឺវាចាំបាច់ក្នុងការធានានូវដំណើរការរបស់ស្ថាប័នរដ្ឋថែរក្សាស្ថិរភាព សន្ដិភាព ក្ដីសុខសាន្តរបស់ប្រជាជន បំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំអាស្រ័យសភាពរបស់កម្ពុជា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក