ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍គាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (HHC) បានគាំទ្រដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបានឆ្លើយតបទៅមនុស្សមួយចំនួនដែលប្រឆាំងនឹងវិសោធនកម្មនេះថាមិនបានសិក្សាស្វែងយល់ឲ្យគ្រប់ជ្រុងជ្រោយ។

ក្នុងញាត្តិចុះថ្ងៃសុក្រ ទី២៩ ខែកក្កដា HHC បានថ្កោលទោសចំពោះមនុស្សមួយចំនួន ដែលបានលើកឡើងនូវគំនិតអវិជ្ជមានចំពោះការធ្វើវិសោធនកម្មនេះ ដោយថាជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវ តាមខ្លឹមសារពិតប្រាកដនៃវិសោធនកម្ម។

ក្នុងញត្តិគាំទ្រនោះលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រជាឱឡារឹកចំពោះការធ្វើវិសោធនកម្មរដ្ឋធមនុញ្ញលើកទី១០ និងមានក្តីសង្ឃឹមប្រកបដោយគំនិតសុទ្ធិដ្ឋិនិយម និងទស្សទានវិជ្ជមានគ្រប់ស្ថាប័នជាតិទាំងអស់ និងបន្តអនុវត្តយ៉ាងពេញលេញនូវរដ្ឋធម្មនុញ្ញ ជាពិសេសសូមបន្តគាំទ្រនិងចូលរួមថែរក្សាការសន្តិសុខ សុភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានានូវសុខសន្តិភាព ស្ថេរភាពនយោបាយប្រជាធិបត្តេយ្យ និងការអភិវឌ្ឍនៅកម្ពុជា»។

គួរឲ្យដឹងផងដែរថា រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេង១០៥ លើ១០៦សំឡេង។

បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រម មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក