ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មជ្ឈមណ្ឌលស្ដីពីជនមានពិការភាពមួយបង្ហាញការទុកចិត្តដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយរដ្ឋាភិបាលសម្ដេចតេជោ

ភ្នំពេញ៖ អង្គការមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនជនពិការភ្នំពេញបានប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ ដោយថាពួកគេមានជំនឿទុកចិត្តលើរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ។

ក្នុងញាត្តិគាំទ្រចុះថ្ងៃទី៣០ ខែកក្កដា អង្គការមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យជនពិការភ្នំពេញ បានប្រកាសគាំទ្រចំពោះការអនុម័តរបស់រដ្ឋសភាលើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញនេះ និងបានសម្តែងនូវការប្ដេជ្ញាចិត្តការពារថែរក្សាសន្តិភាព និងដំណើរការដឹកនាំជាតិមាតុភូមិរបស់រាជរដ្ឋាភិបាល ដោយមិនកម្លាំងអមិត្តណាមួយមក ប៉ះពាល់បានឡើយ។

ក្នុងញត្តិនោះលើកឡើងថា៖ «ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំជាតិមាតុភូមិស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ហើយការស្នើសុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះជាការបំពេញបន្ថែមនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីធានាការពារនូវស្ថិរភាពនយោបាយ ភាពមិនជាប់គាំងនៃស្ថាប័នជាតិឱ្យដំណើរការជាប្រក្រតីដោយរលូន និងមាននិរន្តភាពគ្រប់កាលៈទេសៈ ក្នុងគោលបំណងសំដៅការពារនូវឧត្តមប្រយោជន៍របស់ប្រទេសជាតិ ប្រជាជន ជាពិសេសបងប្អូនជនមានពិការភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

គួរឲ្យដឹងផងដែរថា រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេង១០៥ លើ១០៦សំឡេង។

បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រម មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក