ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាគមតន្រ្តីសំនៀងជនពិការគាំទ្រការធ្វើវិសោធនកម្មលើកទី១០

ភ្នំពេញ៖ សមាគមតន្ត្រីសំនៀងជនពិការ បានប្រកាសគាំទ្រដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើកទី១០ ដោយថាការធ្វើវិសោធនកម្មនេះគឺជាការគិតគូរគ្រប់ជ្រុងជ្រោយសំដៅបំពេញបន្ថែមចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ។

ក្នុងញត្តិគាំទ្រនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ សមាគមតន្ត្រីសំនៀងជនពិការដែលបានចាប់កំណើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ បានយល់ឃើញថា៖ «ការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការគិតគូរគ្រប់ជ្រុងជ្រោយប្រកបដោយគតិបណ្ឌិត សំដៅបំពេញបន្ថែម ចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដើម្បីធានាការពារនូវស្ថិរភាពនយោបាយ ភាពមិនជាប់គាំងនៃស្ថាប័នជាតិ ឱ្យដំណើរការ ជាប្រក្រតីដោយរលូន និងមាននិរន្តរភាពគ្រប់កាលៈទេសៈក្នុងគោលបំណងការពារនូវឧត្តមប្រយោជន៍របស់ប្រទេសជាតិ ប្រជាជនជាពិសេសបងប្អូនជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា»។

រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

សមាជិកសភាដែលមានវត្តមានទាំង១០៥នាក់ក្នុងចំណោម១០៦នាក់មកពីគណបក្សប្រជាជនបានបោះឆ្នោតលើកដៃជាឯកច្ឆ័នសម្រេចអនុម័តទាំងស្រុងនៃច្បាប់រដ្ឋធម្មនុញទី១០នេះ។

បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រមនិងឱ្យកែប្រែ មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក