ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងការងាររៀបចំកម្មវិធីជិះកង់ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីអបអរសាទរទិវាយុវជនអន្ដរជាតិឆ្នាំ២០២២ ក្រោមប្រធានបទ «ជិះកង់ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់យុវជនមានពិការភាព» ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។

ក្នុងព្រឹត្តិការណ៍នេះក្រសួងនឹងគ្រោងរៀបចំអ្នកជិះកង់ចំនួន ៣០០នាក់ ដោយអ្នកចូលរួមត្រូវប្រើប្រាស់មធ្យោបាយ(កង់) ផ្ទាល់ខ្លួន ហើយត្រូវជួបជុំគ្នាវេលាម៉ោង ៥:០០នាទីព្រឹក នៅខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដែលមានចម្ងាយផ្លូវប្រវែង ២០គីឡូម៉ែត្រ និង៣៥គីឡូម៉ែត្រ សម្រាប់សាធារណជនទូទៅ និងចម្ងាយផ្លូវប្រវែង ១គីឡូម៉ែត្រ សម្រាប់ជនមានពិការភាព។

ព័ត៌មានលម្អិតនិងការចុះឈ្មោះចូលរួមសូមទំនាក់ទំនងមកកាន់ក្រុមការងារសម្របសម្រួលកម្មវិធីតាមរយៈ លេខទូរសព្ទ ០១២ ៤២៨ ៣៤៥/០១៧ ៧៤៧ ៧៧៣/០១៧ ៣៦៣ ៩៣៦/០១២ ៣០៦ ៨៥៥៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក