ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

ស.ស.យ.ក យល់ថាវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ជាគំនិតដែលល្អិតល្អន់បំផុត

ភ្នំពេញ៖ សមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសគាំទ្រចំពោះរដ្ឋសភាដែលបានសម្រេចអនុម័តតាមសំឡេងលើសពីពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូលលើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកថាការធ្វើវិសោធនកម្មនេះគឺជា «ការគិតគូរគ្រប់ជ្រុងជ្រោយ ប្រកបដោយគតិបណ្ឌិត សំដៅបំពេញបន្ថែមចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដើម្បីធានាការពារនូវស្ថិរភាព នយោបាយ ភាពមិនជាប់គាំងនៃស្ថាប័នជាតិ ឲ្យដំណើរការជាប្រក្រតីដោយរលូន និងមាននិរន្តរភាពគ្រប់កាលៈទេសៈ ក្នុងគោលបំណងការពារនូវឧត្តមប្រយោជន៍របស់ប្រទេសជាតិ ប្រជាជន ជាពិសេសយុវជនកម្ពុជា»។

ស.ស.យ.ក គឺជាស្ថាប័នយុវជនដែលបានចាប់កំណើតនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលបានចូលរួមដោយផ្ទាល់ក្នុងដំណើរវិវត្តន៍របស់ប្រទេសកម្ពុជាជាង ៤ទសវត្សរ៍កន្លងមកនេះ។

រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

សមាជិកសភាដែលមានវត្តមានទាំង១០៥នាក់ក្នុងចំណោម១០៦នាក់មកពីគណបក្សប្រជាជនបានបោះឆ្នោតលើកដៃជាឯកច្ឆ័នសម្រេចអនុម័តទាំងស្រុងនៃច្បាប់រដ្ឋធម្មនុញទី១០នេះ។

បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រមនិងឱ្យកែប្រែ មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក