ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៧ករណីថ្មី (ឆ្លងថ្មីសហគមន៍៤៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមានករណីនាំចូលថ្មីចំនួន ១នាក់ និងមានអ្នកជំងឺជាសះស្បើយចំនួន ២៦នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី៣០ខែកក្កដា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,៧៥៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,៤៩៥នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២២៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៩៤០ករណី(ជាប្រភេទអូមីក្រុង) ៕