ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោអំពាវនាវរកប្រភពរូបថតរបស់សម្ដេចមួយសន្លឹក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកថតរូបសម្ដេចមួយសន្លឹក ឬអ្នកបានដឹងឱ្យបញ្ជាក់ប្រាប់ពីឆ្នាំថត និងទីកន្លែង ក្រោយពីសម្ដេចបានរកឃើញរូបថតមួយសន្លឹកនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពសខ្មៅមួយសន្លឹកក្នុងសម្លៀកបំពាក់អាវធំ លើកដៃសំពះ អមពីក្រោយដោយអង្គរក្ស និងបានប្រកាសរកប្រភពឆ្នាំថតនិងទីកន្លែង។ បើតាមការសម្គាល់របស់សម្ដេចគឺអាចថតនៅឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧។

សម្ដេចសរសេររថា៖ «លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹកនេះហើយក៍មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។ បើពិនិត្យលើស្ថានភាពរូបថតនេះអាចនៅក្នុងឆ្នាំ១៩៩៦ឬឆ្នាំ១៩៩៧ដោយសំគាល់៖ ១.អ្នកការពារខ្ញុំឈ្មោះវឿនបានមកការពារខ្ញុំក្នុងចន្លោះ១៩៨៦រហូតដល់គាត់ស្លាប់ប្រហែល១០ឆ្នាំមុន។គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំងនិងប្រទេសផ្សេងទៀតជាច្រើន។ ២.កូនប្រុសខ្ញុំ ហ៊ុន ម៉ានី ទើបមានវ័យជំទង់អាយុប្រហែល១៤ឬ១៥ឆ្នាំ(ម៉ានីកើតខែវិច្ចិកា១៩៨២)។បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ឬ៤៥ឆ្នាំ»

សម្ដេចតេជោ អំពាវនាវឱយអ្នកដែលបានថតរូបនេះឬបានដឹងមេត្តាជួយប្រាប់តាមរយៈចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណានិងនៅទីកន្លែងណាផងដែរ។

យោងតាមលោក ឆាយ សុផល រូបថតដែលសម្ដេចបង្ហោះនេះត្រូវបានគេយកទៅដាក់លក់នៅលើគេហទំព័រ Alamy ក្នុងតម្លៃចាប់ពី២០ដុល្លារឡើងសម្រាប់ប្រើប្រាស់ឯកជន នឹងឡើងដល់៥០ដុល្លារសម្រាប់ប្រើប្រាស់លើគេហទំព័រ។

សម្ដេចតេជោបានស្នើឱ្យជួយទិញរូបថតសម្ដេចណាដែលកម្ពុជាមិនទាន់មានពីបរទេសមកវិញផងដែរ។

សម្ដេចថា៖ «ពេលនេះរូបថតខ្ញុំដល់កំរិតជនបរទេសយកទៅដាក់លក់តាមonline នៅក្រៅប្រទេសហើយ។ តាមស្មាននៅមានរូបថតច្រើនទៀតដែលជនបរទេសថតហើយអាចនឹងដាក់លក់។ សូមជួយស្វែងរកទិញនូវរូបថតណាដែលយើងមិនមាន»។ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក