ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលផ្លាស់ប្ដូរនិងកែសម្រួលអភិបាលខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចកែសម្រួលគណៈអភិបាលនៃអភិបាលខណ្ឌមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

អនុក្រឹត្យដាច់ដោយឡែកចំនួន២ សម្តេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំង លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ហ៊ុន សុរិទ្ធី ជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។

ចំណែកអនុក្រឹត្យដាច់ដោយឡែកមួយទៀតសម្តេចតេជោបានសម្រេច ផ្លាស់លោក ពេជ្រ កែវមុនី ដែលបច្ចុប្បន្នជាអភិបាលខណ្ឌមានជ័យ អោយទៅបម្រើការនៅក្រសួងមហាផ្ទៃដាក់លោក ហែម ដារិទ្ធ ដែលបច្ចុប្បន្នជាអភិបាលខណ្ឌពោធិ៍សែនជ័យជំនួសវិញ និងបានតែងតាំងលោក សក់ កញ្ញារិទ្ធ ទៅជាអភិបាលខណ្ឌពោធិ៍សែនជ័យ។

សម្ដេចតេជោក៏បានផ្លាស់ប្ដូរលោក ធឹម សំអាន ពីអភិបាលខណ្ឌបឹងកេងកង ដូរតួនាទីគ្នាជាមួយលោក សុខ សម្បត្តិ ដែលជាអភិបាលខណ្ឌព្រែកព្នៅ។

សម្ដេចក៏បានផ្លាស់ លោក លឹម សុភា ពីអភិបាលខណ្ឌ៧មករា ទៅជាអភិបាលខណ្ឌជ្រោយចង្វារ និងបានតែងលោក ថេង សុថុល ពីអភិបាលខណ្ឌចំការមន អោយទៅជាអភិបាលខណ្ឌ៧មករាផងដែរ។

ខណៈលោក កៀង ល័ក្ខ ត្រូវបានតែងតាំងជាអភិបាលខណ្ឌចំការមន និងលោក ជា ខេមរា ត្រូវបានតែងតាំងជាអភិបាលខណ្ឌដូនពេញ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក