វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

គណបក្សនយោបាយមួយចំនួនចេញមុខគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០

ភ្នំពេញ៖ គណបក្សនយោបាយមួយចំនួនដែលនៅក្រៅរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ ដោយថាការធ្វើវិសោធនកម្មនេះគឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស និងការធានាដល់ដំណើរការនៃស្ថាប័នកំពូលជាតិ ការពាររាជានិយម និងការអភិវឌ្ឍន៍ជាតិ។

គណបក្សទាំងនោះរួមមានគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុក ឃ្មុំ គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរតែមួយ។

គណបក្សទាំងនោះសុទ្ធតែលើកឡើងស្រដៀងគ្នាថា សេចក្ដីវិសោធនកម្មរដ្ឋធម្មនុញ្ញដែលទើបតែត្រូវបានរដ្ឋសភាអនុម័តនោះគឺបានធានាដល់ដំណើរការនៃស្ថាប័នកំពូលជាតិ ការពារសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់ប្រទេស។

រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

សមាជិកសភាដែលមានវត្តមានទាំង១០៥នាក់ក្នុងចំណោម១០៦នាក់មកពីគណបក្សប្រជាជនបានបោះឆ្នោតលើកដៃជាឯកច្ឆ័នសម្រេចអនុម័តទាំងស្រុងនៃច្បាប់រដ្ឋធម្មនុញទី១០នេះ។

បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រមនិងឱ្យកែប្រែ មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក