ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្សដែលកើតចេញពីការរលាយនៃអតីតបក្សសង្គ្រោះជាតិមួយប្រកាសចូលរួមជាមួយបក្សកាន់អំណាច

ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលកើតចេញពីការរលាយនៃគណបក្សសង្គ្រោះជាតិបានប្រកាសរំលាយខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនដែលជាគណបក្សកាន់អំណាចដ៏រឹងមាំមួយនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែកក្កដានេះ ប្រធានគណបក្ស លោក ជីវ កត្តា បានលើកឡើងថា មូលហេតុនៃការរំលាយគណបក្សគឺដោយសារមើលឃើញពីការរក្សាបាននូវសន្ដិភាព និងការគិតគូរពីប្រយោជន៍ជាតិជាធំរបស់គណបក្សប្រជាជនកម្ពុជា។

លោក ជីវ កត្តា បានលើកឡើងថា៖ «យើងខ្ញុំមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រទេសកម្ពុជាមានសន្តិភាព ការអភិវឌ្ឍ និងអនាគត រុងរឿង ជាពិសេសកាលពីថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២២ នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរផលប្រយោជន៍របស់ជាតិជាធំ។ ដូច្នេះពុំមានហេតុផល ណាមួយដែលយើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់សម្ដេចតេជោ និងគណបក្សប្រជាជនតទៅទៀតទេ»។

ក្រៅពីថ្នាក់ដឹកនាំបក្សចំនួន៩នាក់ ប្រកាសសុំចូលរួមជាមួយគណបក្សប្រជាជន ហើយ លោក ជីវ កត្តា បានអំពាវនាវដល់សមាជិកគណបក្ស និងអ្នកដែលស្ថិតក្នុងបក្សប្រឆាំងចូលរួមរស់ជាមួយគណបក្សប្រជានជនដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នាផងដែរ។

គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការជាគណបក្សនយោបាយនៅកម្ពុជាកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ គណបក្សនេះទទួលបានការគាំទ្រពីពលរដ្ឋជាង៣ម៉ឺននាក់ និងទទួលបាន ២ជំទប់ទី១ និង២ជំទប់ទី២៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក