ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-វៀតណាមជំរុញការបោះបង្គោលព្រំដែនដែលសល់១៦%បន្ថែមឱ្យឆាប់ចប់

ភ្នំពេញ៖ កម្ពុជា-វៀតណាមជំរុញការបោះបង្គោលព្រំដែនដែលនៅសេសសល់ចំនួន១៦%ទៀតឱ្យបានឆាប់ចប់ដើម្បីធ្វើឱ្យព្រំដែនប្រទេសទាំងពីរមានស្ថិរភាព កែប្រែទៅជាតំបន់សន្ដិភាព ការអភិវឌ្ឍន៍ និងជំរុញសេដ្ឋកិច្ច។

ការជំរុញនេះធ្វើឡើងក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងលេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាមលោក ដុ វ៉ាន់ចៀន នៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដានេះ។

កម្ពុជា-វៀតណាម បានបោះបង្គោលព្រំដែនគោកសម្រេចបាន៨៤ភាគរយរួចហើយបើគិតមកដល់ឆ្នាំ២០២២នេះ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្តចំពោះលទ្ធផលនេះនិងបានឯកភាពគ្នាជាមួយភាគីវៀតណាមក្នុងការបោះបង្គោលព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់ចប់ផងដែរ។

ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន គឺលោក ស្រី ថាមរុង្គ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ក្នុងជំនួបនេះបានឯកភាពគ្នានិងជំរុញដើម្បីបន្តការបោះបង្គោលព្រំដែនដែលនៅសេសល់ចំនួន ១៦%ទៀតឱ្យបានឆាប់រហ័សដើម្បីប្រែក្លាយប្រទេសទាំងពីរឱ្យមានសុខសន្ដិភាព មានព្រំដែនស្ដិរភាព បង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរទៅមករកគ្នាបំពេញឱ្យគ្នា ជាពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩នេះដែលយើងប្រែក្លាយកាលលំបាកឱ្យជាសក្ដានុពល ប្រើអស់លទ្ធភាពដែលយើងមានដើម្បីពង្រីកនូវទំហំពាណិជ្ជកម្មឱ្យបានល្អប្រសើរថែមទៀត»

កម្ពុជាវៀតណាមបានបង្កើតទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៦៧ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេល៥៥ឆ្នាំរួចមកហើយ។

កម្ពុជាមានព្រំដែនគោកជាមួយវៀតណាមមានប្រវែងប្រមាណ ១ ២៧០គីឡូម៉ែត្រដែលចាប់ផ្ដើមបោះជាមួយគ្នាតាំងពីឆ្នាំ២០០៦។

ទាក់ទងនឹកការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានចូលបំភ្លឺនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ដោយចំណាយពេលជាង៥ម៉ោងដើម្បីបកស្រាយពន្យល់ដោយបានលើកឡើងថា បញ្ហាព្រំដែនកម្ពុជា-វៀតណាម បានបន្សល់មកតាំងពីសម័យអាណានិគមបារាំង ដែលពុំមានបង្គោលណាមួយត្រូវបានបោះនៅលើជាក់ស្ដែងនោះទេគឺជាព្រំដែនរដ្ឋបាលប៉ុណ្ណោះ។ សម្ដេចបញ្ជាក់ថាកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីគឺជាភារកិច្ច និងកាតព្វកិច្ច សំខាន់ជាងគេ និងមុនគេបង្អស់របស់រាជរដ្ឋាភិបាល ហើយក៏ជាសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបផងដែរ។

សម្ដេចបញ្ជាក់ថា៖ «ការស្នេហាជាតិ និងទឹកដីនេះ គឺពុំមែនជាសិទ្ធិផ្ដាច់មុខរបស់បុគ្គល ឬគណបក្សនយោបាយណាមួយតែម្នាក់ឯងនោះទេ»៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក